ថ្ងៃទី១ គ.ជ.ប.ទទួលបក្សនយោបាយចុះបញ្ជីឈ្មោះបោះឆ្នោតបានចំនួន៤
Cambodia News
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅតាក់ថាគ.ជ.ប. បានទទួល ចុះបញ្ជីឈ្មោះ គណបក្សនយោបាយ និងបេក្ខជនសម្រាប់ឈរឈ្មោះបានចំនួន៤ ដែលជា ថ្ងៃដំបូងបន្ទាប់ពីថ្ងៃប្រកាស។
គណបក្សនយោបាយដែល បានរៀប ចំឯកសាររួចតាមការកំ ណត់គ.ជ.បបាន មក ចុះបញ្ជីឈ្មោះបោះឆ្នោត និងបេក្ខជនសម្រាប់ ឈរឈ្មោះបោះឆ្នោតមាន ទី១‑គណបក្ស ប្រជាជនកម្ពុជា ទី២‑គណបក្សសញ្ជាតិខ្មែ ទី៣‑គណបក្សហ្វ៊ុនស៊ិនប៉ិច និងទី៤‑គណ បក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
លោក ញឹក ប៊ុន ឆៃឧនាយករដ្ឋមន្ត្រីនិងជា អគ្គលេខាធិការគណបក្សហ្វ៊ុន ស៊ិនប៉ិច មានប្រសាសន៍ថា គណបក្សហ្វ៊ុន ស៊ិនប៉ិចបានដាក់ បេក្ខជន សម្រាប់បោះឆ្នោតនៅថ្ងៃទី២៨កក្តដា ឆ្នាំ២០១៣ មានបេក្ខភាពសរុបទាំងអស់២៦៤នាក់ ក្នុងនោះបេក្ខជនពេញសិទ្ធ មានចំ នួន ១២៣នាក់ បេក្ខជនបំរុងមានចំនួន១៤១នាក់ បេក្ខជន ជាស្ត្រីមានចំនួន៣០នាក់បើ គិតជា ភាគរយស្មើនឹង១១.៣%ជាស្រី្ត។
ទាក់ទងនិងការដាក់បេក្ខភាពសម្រាប់បោះឆ្នោតនៅតាមបណ្តាខេត្ត រាជធានី ទាំង ២៤លោក ញឹក ប៊ុនឆៃបានឲ្យដឹងថាមិនបានដាក់តាមលំដាប់លំដោយនោះទេ។ព្រោះថា បេក្ខភាពខ្លះមកពីគណ បក្ស នរោត្តមរណឬរិទ្ធបានដាក់នៅលំដាប់ទី១ ឬបេក្ខភាពខ្លះមក ពីគណបក្សហ្វ៊ុន ស៊ិនប៉ិច បានដាក់ បន្តបន្ទាប់ និងផ្សេង ៗគ្នា៕