អ្នក​វិទ្យា​សាស្ត្រអូ​ស្ត្រាលី​គ្រោង​សាក​ល្បង​វ៉ាក់​សាំង​គ្រុន​ចាញ់​ទៅ​លើ​មនុស្ស

ការ​សាក​ល្បង​ថ្នាំ​វ៉ាក់​សាំង​គ្រុន ​ចាញ់​ទៅ​ លើ​មនុស្ស​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​នេះ​ដោយ​ប្រើ​ប្រាស់​ ថ្នាំ​វ៉ាក់​សាំង​ដែល​អ្នក​ស្រាវ​ជ្រាវ​អូ​ស្ត្រាលី​ជឿជាក់​ថា​នឹង​អាច​ ប្រឆាំង​ទៅ​លើ​ជំងឺ​គ្រុន​ចាញ់​គ្រប់​ប្រ​ភេទ។

អ្នក​វិទ្យា​ សាស្រ្ត​មក​ពី​វិទ្យា​ស្ថាន Walter និង Eliza នា​ទី​ក្រុង​ម៉ែល​ប៊ិន និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​វេជ្ជ​សាស្រ្ត Queensland បាន​ធ្វើការ​ផ្លាស់ប្តូរ​មេរោគ​គ្រុន​ចាញ់​មួយ​ប្រ​ភេទ ដើម្បី​រៀបចំ​ធ្វើ​ជា​ថ្នាំ​វ៉ាក់​សាំង​ដែល​វ៉ាក់​សាំង​នេះ​មាន​គោល​ដៅ​ សម្លាប់​មេរោគ​នេះ​នៅ​ពេល​វា​ចាប់​ផ្តើម​ឆ្លង​ចូល​ក្នុង​ឈាម។

បើ​តាម​ អង្គការ​សុខភាព​ពិភព​លោក​បាន​ប៉ាន់ស្មាន​ថា​ជំងឺ​គ្រុន​ចាញ់​បាន​ សម្លាប់​មនុស្ស​ប្រមាណ ៧សែន​​នាក់​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​អ្នក​ដឹក​នាំ​ក្រុម​ស្រាវ​ជ្រាវ​លោក​សាស្រ្តាចារ្យ Louis Schofield ជឿ​ជាក់​ថា​ជំងឺ​នេះ​នឹង​ត្រូវ​លុប​បំបាត់​នៅ​ថ្ងៃ​ណា​មួយ៕ (Radio Australia)

Related Articles

Back to top button
Close
Close