អាជ្ញាធរ ខណ្ឌដង្កោ រារាំងមិនឲ្យបក្សសង្គ្រោះជាតិ លើកស្លាកគណបក្ស
Cambodia News
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ អាជ្ញាធរខណ្ឌដង្កោ បានចុះមកធ្វើការរារាំង គណបក្សសង្គ្រោះជាតិបាននាំគ្នាមកលើកស្លាកគណបក្សនៅមុខវត្តឧត្តមមានជ័យ ព្រះបាត្រជាន់ឯក ហៅវត្តជើងឯក ដែលស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌ ដង្កោ ព្រោះការលើកស្លាកសញ្ញានេះ គ្មានច្បាប់អនុញ្ញាតិ្តពីអាជ្ញាធរ។
អាជ្ញាធរ សង្កាត់ជើងឯកបានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងប្រហែលជាង៨ មានក្រុមគណបក្សសង្គ្រោះជាតិមួយក្រុម បានដឹកស្លាកគណបក្សយកមកដាក់បញ្ឈរដាំជាប់នឹងខ្លោងទ្វាវត្តជើងឯក ខណៈនោះស្រាប់តែឃើញអាជ្ញាសង្កាត់ជើងឯក បានចុះមកធ្វើការសាកសួរ រកលិខិតអនុញ្ញាត្តិចំពោះការលើកស្លាកសញ្ញាគណបក្សខាងលើ ប៉ុន្តែដោយសារតែការលើកស្លាកសញ្ញានេះពុំមានច្បាប់ ទើបអាជ្ញាធរខណ្ឌដង្កោ សម្រេចឃាត់និងរារាំងមិនឲ្យលើកនោះទេ។
ភ្លាមនោះ ក៏មានការទាស់ពាក្យសំដីគ្នាបន្តិចបន្តួចផងដែរ តែដោយសារក្រុមគណបក្សសង្គ្រោះជាតិគិតថា ខ្លួនមិនទាន់មានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ ក៏សម្រេចដឹកស្លាកសញ្ញារបស់ខ្លួនត្រឡប់ទៅវិញ៕