វៀតណាមអាច​អនុញ្ញាត​ឲ្យ​​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​រៀបការ​តាម​ផ្លូវ​ច្បាប់

មានការរំពឹងទុកថា អនុ​រដ្ឋមន្រ្ដី​សុខាភិបាល​​នៃ​ប្រទេស​​វៀតណាម​ នឹង​ចេញ​អនុសាសន៍​​​អនុញ្ញាត​ឲ្យ​មនុស្ស​ស្រឡាញ់​​មនុស្ស​ភេទ​ដូច​គ្នា​​​ រៀបការ​​តាម​ផ្លូវ​ច្បាប់​បាន នៅ​ក្នុង​អំឡុង​ពេល​ដែលលោក​​ធ្វើ​​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​ជា​ការធ្វើ​វិសោធនកម្ម​​ច្បាប់​គ្រួសារ​និង​អាពាហ៍​ពិពាហ៍​​នៅ​ក្នុង​ ថ្ងៃនេះ។

របាយការណ៍​​របស់​​បណ្តាញ​ ព័ត៌មាន​និយាយ​ថា  លោក​ Nguyen Viet Tien នឹង​ថ្លែង​ឲ្យដឹងថា​ មនុស្ស​ស្រឡាញ់​មនុស្ស​ភេទ​ដូចគ្នា​មានសិទ្ធិ​​ដូច​ជា​​មនុស្ស​ដទៃទៀត​ដែរ ក្នុង​ការ​​ផ្ដល់​ក្ដី​ស្រឡាញ់ និង​​ទទួល​ក្ដី​ស្រឡាញ់ ព្រមទាំង​រៀប​​អាពាហ៍​ពិពាហ៍។

ក្រសួង ​យុត្តិធម៌​​វៀតណាម ​បានចាប់​ផ្ដើម​ធ្វើ​ការ​ប្រឹក្សា​យោបល់​​​ស្ដី​ពី​​អាពាហ៍​ពិពាហ៍​​រវាង​ មនុស្ស​​ប្រតិព័ទ្ធ​មនុស្ស​​ភេទ​ដូចគ្នា​ កាលពី​ខែ​កក្កដា​ឆ្នាំមុន​ ហើយ​នាពេល​ថ្មីៗនេះ​​ក្រ​សួង​យុត្តិធម៌​បាន​លប់​ចោល​​ការផាក​ពិន័យ​​​ចំពោះ​ ​ដៃគូ​មេត្រី​​ដែលមាន​ភេទ​ដូច​គ្នា ដែល​គេ​ចាប់​បាន​នៅពេល​ពួកគេ​រៀប​ការ៕(Radio Australia)

Related Articles

Back to top button
Close
Close