ការប៉ះទង្គិចរវាងប៉ូលិស និងប្រជាជនអ៊ុយហ្គឺរនៅប្រទេសចិនបានបណ្ដាលឲ្យមនុស្ស២១នាក់ស្លាប់
ការប៉ះទង្គិចយ៉ាងហិង្សាមួយរវាងប៉ូលិស និងប្រជាជននៅខេត្ត Xinjiang ឋិតនៅចុងខាងលិចនៃប្រទេសចិនដែលជាខេត្តកាន់សាសនាអ៊ិស្លាម បានបណ្តាលអោយប្រជាជន២១នាក់ស្លាប់។
ប៉ូលិសនិងមន្រ្តីរដ្ឋាភិបាលបានមកដល់ផ្ទះមួយខ្នងនៅ ក្បែរទីក្រុង Kashgar បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍មួយមកថាមានក្រុមជនជាតិភាគតិច Uighurs ដោយម្នាក់ៗមានកាន់កាំបិត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ចិនបានរាយការណ៍ថា មន្រ្តីរដ្ឋាភិបាលដែលផ្តល់ដំណឹងនោះត្រូវបានប្រជាជនទាំងនោះចាប់ ធ្វើជាចាប់ចំណាប់ខ្មាំង។
ហេតុការណ៍ដែលបានកើតឡើងបន្ទាប់មក ទៀតគឺគ្មានអ្នកដឹងច្បាស់នៅឡើយទេ ប៉ុន្តែអំពើហិង្សាដោយសារការប៉ះទង្គិចគ្នារវាង ប្រជាជននិងប៉ូលិសនៅតែបន្តមាន ដែលធ្វើអោយមានមនុស្ស២១នាក់ស្លាប់ ក្នុងនោះមាន១៥នាក់ជាមន្រ្តីរដ្ឋាភិបាល និង៦នាក់ទៀតជាជនជាតិភាគតិច Uighurs ។
ខេត្ត Xinjiang ជាខេត្តធំមួយ ដែលភាគច្រើនសុទ្ធសឹងតែប្រជាជនកាន់សាសនាអ៊ិស្លាមរស់នៅ ហើយពួកគេកំពុងព្យាយាម ស្វែងរកឯករាជ្យភាពពីប្រទេសចិន៕(Radio Australia)