កម្ពុជា​ នឹង​ដាក់​ផែន​ទី​បន្ថែម​ទៀត​ទៅ​កាន់​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ​(ICJ)​

Cambodia News

ភ្នំពេញ ៖ នៅ​​ព្រឹក​ថ្ងៃទី​២៥ មេសា ២០១៣នេះ  ​ លោក​​ឡុង វិសាលោ ​រដ្ឋលេខាធិការក្រសួងការបរទេសតំណាង​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​​​ប្រាប់​​ក្រុមអ្នក​រាយ​ការណ៍​ព័ត៌មាន​នៅទីស្តីការក្រសួងការ​បរទេស​កម្ពុជា​​​​ថា កម្ពុជានឹង​ដាក់​ផែន​ទី​បន្ថែម​ទៀត​ទៅ​កាន់​តុលា​ការយុត្តិ​ធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី២៦ មេសា ២០១៣​ ទៅ​តាម​​​សំណូមពរ​របស់​ចៅ​​ក្រម​នៃ​តុលាការ​យុត្តិធម៌អន្តរជាតិ ។

លោក​​ឡុង វិសាលោ ​រដ្ឋលេខាធិការក្រសួងការបរទេសតំណាង​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ។
លោក​​ឡុង វិសាលោ ​រដ្ឋលេខាធិការក្រសួងការបរទេសតំណាង​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ។

ការ​ដាក់​ផែន​ទី​បន្ថែមនេះ​បន្ទាប់​ពី​ចៅក្រមជនជាតិសូម៉ាលី​១រូបនៃតុលាការយុត្តិធម៌​អន្តរជាតិ​បាន​ស្នើឲ្យ​​ កម្ពុជា-ថៃ ដាក់ផែន​ទី​បន្ថែម​ទៀត​​មកតុលាការហើយថា សវនាការនៅ​តុលាការ (ICJ) នោះ គឺកម្ពុជាសុំឲ្យ​មានការបក​ស្រាយ​ឡើង​វិញនូវសាលដីកាថ្ងៃទី​១៥ មិថុនា ១៩៦២ ។ ចំណែក​ថៃ​នោះ​វិញ សុំមិន​ឲ្យបកស្រាយ ។

គួរបញ្ជាក់ថា តាមពាក្យ​បណ្តឹងរបស់កម្ពុជាតុលាការយុត្តិ​ធម៌​អន្តរជាតិបានបើកសវនាការ​ ផ្ទាល់​មាត់​កាលពីថ្ងៃទី​១៥ ដល់​ថ្ងៃទី១៩ មេសា​​​កន្លងមកនេះ ។ បើតាមលោក​ឧប​នាយក​រដ្ឋ​មន្រ្តី ហោ ណាំ​ហុង រដ្ឋមន្រ្តី​ការបរទេស និងសហប្រតិបត្តិ​ការ​អន្តរជាតិ​បាន​មានប្រសាសន៍​ថា ថៃនៅតែ​បន្ត​លើក​យក​ផែន​ទីដដែលៗដូចជាផែនទីទឹក ដែលថៃគូសជាឯក​តោភាគីមក​បង្ហាញ​នៅ​តុលា​ការយុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡាអេ ប៉ុន្តែ​តុលា​ការ​គេទាត់​ចោល ហើយតុលាការលើកយកតែ​បញ្ហា​អង្គ​ហេតុ និង​អង្គច្បាប់ប៉ុណ្ណោះ​ ​ក្នុងការដោះ​ស្រាយ​ទំនាស់ និង​បក​​ស្រាយ​នូវ​អត្ថន័យ​​នៃវិសាលភាព​សាល​ដី​កា​ថ្ងៃទី​១៥ មិថុនា ១៩៦២៕

 

Related Articles

Back to top button
Close
Close