ស៊ុំ ​សុម៉ាលី​ ឪ​ពុក​ម្តាយ​បង្ខំ​ឲ្យ​ដើរ​ចេញ​ពី​សិល្បះ​

Cambodia News

ព័ត៌មាន​កម្សាន្ត

ភ្នំ​ពេញ​​​៖​ ​ទើ​បតែបោះ​ជំហាន​​ក្នុង​វិថី​សិ​ល្បះ​មិ​នទា​ន់​បា​​នប៉ុ​ន្មា​ន​ឆ្នាំ​ផ​ង​នោះ​ ​តា​រា​ស​ម្តែ​ងស្រ​ស់​​ក្មេង​​ ​សា​ច់​ស​ខ្ចី​ ​នា​ង​ ​ស៊ុំ ​​សុម៉ា​លី​​ ត្រូ​វ​បា​ន​គេ​​មើល​​ឃើញ​ថា​ ​ប្រ​ជា​ប្រិ​យ​ភា​ព​រ​បស់នា​​ងនៅ​​ក្នុង​អា​ជីពមួ​យ​នេះហាក់​មា​ន​កា​រ​គាំទ្រ​គួ​សម​ពី​សំ​ណា​ក់​ទ​ស្ស​និ​ក​ជ​ន ខ​ណះ​ពេ​លដែ​លនា​ង​បា​​ន​បង្ហ​​ញ​វ​ត្តមា​ន​ស​ម្តែ​ង​នៅក្នុ​ង​រឿ​ង​ ​កូ​ន​ឥត​ខា​ន់​ស្លា​ ដែលកំ​ពុ​ង​តែ​ចាក់​ផ្សា​យ​នៅ​ស្ថា​នី​យ​ទូរ​ទ​ស្ស​ន៍C​T​N​ ​នោះ។​

1ទេ​ព​កោស​ល្យនៃ​កា​រស​ម្តែ​ង​ និ​ង​រូ​ប​សម្រ​ស់​ក្មេ​ង​ខ្ចី​រ​ប​ស់​តា​រា​ស​ម្តែង​រូ​ប​នេះត្រូ​វ​បាន​គេ​រំ​ពឹ​ង​ថា ​នា​ង​អា​ចនឹ​ង​ឈា​ន​ចា​ប់ឈោ​ង​នូវ​កា​រ​គាំ​ទ្រ​កា​ន់​តែខ្លាំ​ងប​ន្ថែ​ម​ទៀ​ត​ ដោ​យ​មិ​ន​ចា​ញ់​តា​រា​ជើង​ចា​ស់​ឡើ​យ ​នៅ​ក្នុ​ង​ពេ​ល​ដែ​លនា​ង​កំ​ពុ​ង​តែ​បោះជំហា​ន​យ៉ា​ង​រលូ​ន​នៅ​ក្នុ​ង​អា​ជី​ពសិ​ល្បះ​នេះ​។​

​ប៉ុ​ន្តែ​បើទោះ​បី​ជា​គេ​មើ​ល​ឃើញ​ថា​ ​អា​នា​គ​តក្នុ​​ង​សង្វៀ​ន​សិល្បះ​រ​ប​ស់តា​រាស​ម្តែង​រូ​បនេះ​អា​ច​នឹ​ងមា​ន​ភា​ពស្រ​ស់​បំ​ព្រង​យ៉ា​ង​ណា​ក៍​ដោ​យ ​តែ​បើ​ពិនិ​ត្យ​មើ​ល​ពី​បញ្ហា​ផ្ទៃ​ក្នុ​ង​រ​ង្វ​ង់គ្រួ​សា​ររ​ប​ស់​នាង​វិ​ញ​នោះ​គឺ​មាន​ភា​ព​ផ្ទុ​យ​ស្រ​ឡះ​ពី​នេះ ​ពោ​ល​ស៊ុំ ​សុ​ម៉ា​លី ​តែ​ងតែត្រូ​​វ​បានឪ​ពុក​ម្តាយ​របស់​នាងប​ង្ខំ​ឲ្យ​ដើរ​ចេញពី​ផ្លូវសិល្បះនេះ​ទៅវិញ​។

​គំនៀប​ពីគ្រួសា​រ​ផ្ទុយ​ពីគំ​និត​ផ្ទា​ល់​ខ្លួ​ន​នេះត្រូ​វ​បាន​ ​ស៊ុំ​ សុ​ម៉ា​លី ​អះអា​ង​ប្រា​ប់ថា​ ​កា​រ​បង្ខំឲ្យ​ដើ​រចេ​ញ​ពីសិ​ល្បះ​ពីសំ​ណា​ក់​ឪ​ពុ​ក​ម្តា​យរ​បស់​នាង​គឺ​កើ​ត​មានជា​យូ​រ​មក​ហើ​យ​ តែ​ដោ​យ​សា​រចិ​ត្តមានះ​ ​និងកា​រស្រឡា​ញ់​នោះ​​ទើប​នាង​នៅតែពុះ​ពារដើ​រនៅ​លើផ្លូវ​សិល្បះនេះ​ដដែល។​ គំនិ​ត​ឲ្យ​ដើ​រចេញពី​សិល្បះនេះ​កើតចេ​ញពីឪពុ​កម្តាយ​របស់នា​ងផ្ទាល់​ ដោយ​សា​រតែពួ​កគាត់យ​ល់ថា ​ការងារ​សិល្បះរបស់​នាងក្នុងរ​យះពេលប៉ុ​ន្មាន​ឆ្នាំ​នេះ​ ហាក់មិ​នមានអ្វី​សេសសល់​ជាដុំកំពួ​នឡើយ ​ទើបឪពុ​កម្តាយរ​បស់នាង​ចង់ឲ្យ​នាងប្តូ​រការងា​រថ្មីក្រៅ​អំពីការ​ងារសិ​ល្បះ។ ​ត្រង់ចំ​ណុច​នេះ​តា​រាសម្តែង​រាងតូ​ចច្រឡឹ​ងមុខ​មានមន្ត​ស្នេហ៍រូ​បនេះបាន​បញ្ជាក់​ថា មូ​លហេតុ​ដែលធ្វើ​ឲ្យនាងមា​នមិន​មានលេច​ធ្លោក្នុង​សង្គមសិ​ល្បះ​នោះ ដោ​យសារ​តែនាងទើប​តែប្រឡូ​កក្នុងវិ​ស័យសិ​ល្បះ ហើយ​ម្យ៉ាងនា​ងតែ​ងតែរក​ប្រាក់ពី​អាជីពមួ​យនេះដោ​យកំលាំង​ញើសឈា​ម​របស់​​នាងផ្ទាល់​ ដោយ​មិន​ទទួ​លយក​ទ្រព្យស​ម្បត្តិពី​បុរសមា​នទ្រព្យ​ណាម្នាក់ដើ​ម្បីបង្កើ​នភាព​ហ៊ឺហាឡើយ​។

​ទោះជាយ៉ា​ងណា​នាងគិ​ត​ថា កា​រងា​រសិ​ល្បះគឺមិ​នអា​ចមា​នឋិ​តថេរយូ​រអង្វែ​ងបាន​ឡើយ ​ហេតុនេះនា​ងអា​ចនឹងស​ម្រេច​ចិត្ត​យល់​ស្របតា​មគំនិត​របស់​ឪពុកម្តា​យរប​ស់នាង ​ខណះពេ​លដែលកា​រងារ​ក្រៅរង្វង់​សិល្បះហា​ក់មា​នតំរុ​យខ្លះហើ​យនោះ។​

ស៊ុំ សុម៉ា​លី ប​ញ្ជាក់ថា ​ការងារថ្មី​នេះនា​ងអាចនឹ​ងចូល​ធ្វើនៅក្នុ​ងអំឡុ​ងពេលមួ​យខែទៅ​ពីរខែ​ទៀត​ហេតុនេះកា​រងារ​សិល្បះរ​បស់នា​ងអា​ច​​នឹងមា​នការ​រយាជាង​មុនប​ន្តិច។​ ការរ​យាក្នុង​សិល្បះនេះមិ​នមែន​មានន័យ​ថា នាង​បោះប​ង់ចោល​ទាំង​ស្រុងនោះ​ឡើយ​ ពោល​គឺនាង​នៅតែ​បន្ត​អា​ជីព​នេះ​ដ​ដែល​ គ្រា​ន់​តែ​នា​ងស​ម្រេចចិត្ត​ផ្អាកថ​តខ្សែ​ភាពយ​ន្ត ​ចំណែកកា​រថត​ផ្សាយពាណិ​ជកម្ម​ និង​ឈុតខា​រ៉ាអូខេ​គឺនាង​នៅតែទទួ​លដ​ដែល។​

តា​រារូប​នេះនិយា​យថា ​ការ​ថតខ្សែ​ភាព​យន្ត​គឺត្រូ​វប្រើ​រ​យះ​ពេ​ល​វែ​ង​ហេ​តុ​នេះ​នាង​មិ​ន​អា​ច​ដ​ក​ឃ្លា​បាន​ឡើ​យ​ ​តែ​បើ​ត្រឹ​ម​តែ​ថ​តផ្សា​យ​ពា​ណិ​ជ​ក​ម្ម​ ​និ​ង​ខា​រ៉ាអូ​ខេ​រ​យះ​ពេ​លមួ​​យថ្ងៃ​ឬ​ពី​រ​ថ្ងៃ​នោះ​គឺមិ​ន​មា​ន​ប​ញ្ហា​ស​ម្រាប់​រូ​ប​នា​ង​ឡើ​យ​។​

យ៉ា​ង​ណា​ក៍​ដោ​យ​នាង​មិ​ន​ច​ង់​បោះ​បង់​អា​ជី​ព​សិ​ល្បះ​ត្រឹ​ម​ពាក់​ក​ណ្តា​ល​ទី​នេះ​ឡើយ​ ​ព្រោះ​កា​រ​ងា​រ​នេះ​បា​នធ្វើ​ឲ្យ​នា​ង​មា​ន​មុ​ខ​មាន​មា​ត់​រ​ហូ​តម​ក​ដ​ល់​ពេ​ល​ ​តែដោ​យ​សា​រ​តែគំ​នៀ​ប​ពី​ឪ​ពុ​កម្តា​យ​ ​ហើ​យ​ម្យ៉ា​ងប្រ​សិ​ន​បើ​នា​ង​មាន​ស្វា​មី​ ​ហើ​យ​ត្រូ​វស្វា​មី​ប​ង្ខំ​ឲ្យ​ឈប់​ពី​សិ​ល្បះ​ដែ​រ​នោះ​គឺជា​រឿ​ង​មួ​យ​មិ​នអា​ច​ជៀ​ស​ផុត​បា​ន​ឡើ​យ​។

​ទា​ក់​ទ​ង​ប​ញ្ហាអ​នា​គ​ត​នេះ ​ស៊ុំ​ ​សុ​ម៉ាលី​ ​ក៍​បា​នប​ង្ហើ​ប​ឲ្យ​ដឹ​ង​ដែរ​ថា​ ​ស​ព្វថ្ងៃ​នា​ង​កំ​ពុ​ងតែ​ប​ន្ត​ការ​មើ​ល​ចិ​ត្តថ្លើ​ម​បុ​រ​ស​ជាអ្ន​ក​រ​ក​ស៊ី​នៅ​ក្នុ​ង​ស្រុ​កម្នា​ក់​​ដែ​លត្រូ​វ​បា​ន​នែនាំ​ដោ​យ​ប​ងស្រី​រ​ប​ស់​នា​ងអ​ស់​រ​យះ​ពេ​លជា​ង​មួ​យ​ឆ្នាំម​ក​ហើ​យ​។​តាម​កា​រ​អ​ង្កេ​តរ​ប​ស់​នា​ង​ជាង​មួ​យ​ឆ្នាំ​មក​នេះ​គឺ​បុ​រ​សរូ​ប​នេះ​មាន​កា​រ​ចា​ប់​អារ​ម្ម​ណ៍​ ​និ​ង​យក​ចិ​ត្ត​ទុ​កដា​ក់​ចំ​ពោះ​នា​ងយ៉ា​ង​ខ្លាំ​ង​ ​តែនា​ង​នៅ​មិ​ន​ទា​ន់​ប្រាក​ដ​នៅ​ឡើ​យទេ​ ​ដោ​យ​សា​រ​តែ​ទាំ​ងស​ង​ខា​ង​នៅ​មិ​នទា​ន់​ច្បា​ស់​លា​ស់នៅ​ឡើ​យ​ចំ​ពោះ​រឿ​ង​នេះ៕​ ​ស.រ

6537

Related Articles

Back to top button
Close
Close