លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន លើកទី ២២នៅប្រ៊ុយណេ
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោងជាង ៧ព្រឹកនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដឹក នាំគណៈប្រតិភូមួយក្រុម ទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី២២ នៅប្រទេសប្រ៊ុយណេ ចាប់ពីថ្ងៃទី ២៤-២៥ ខែមេសា។
ក្រសួងការបរទេសកាលពីកន្លងទៅបានចេញសេចក្តីប្រកាសឱ្យដឹងថា គណៈប្រតិភូរួមដំណើរជាមួយលោក ហ៊ុន សែន តបតាមការអញ្ជើញរបស់ព្រះអង្គម្ចាស់ ស៊ុលតង់ ហាជី ហាសាណាល់ នៃប្រទេសប្រ៊ុយណេ រួម មាន លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេស លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រី ក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អនុប្រធានប្រចាំការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមា ជិកដទៃទៀត នៃរាជរដ្ឋាភិបាល ។
កិច្ចប្រជុំនេះ និងផ្ដោតទៅលើសហគមន៍អាស៊ាន ឆ្នាំ២០១៥ តួនា ទីស្នូលរបស់អាស៊ាន និង និម្មាបនកម្មតំបន់ ទិសដៅអនាគតរបស់អាស៊ាន និងការផ្លាស់ប្ដូរទស្សនៈ អំពីបញ្ហាតំ បន់អន្ដរជាតិ ព្រមទាំងបញ្ហាដទៃទៀត ដែលជាកង្វល់ និងផលប្រយោជន៍រួមរបស់អាស៊ាន៕