អាម៉េរិកសង្ឃឹមថា ការបោះឆ្នោតនៅកម្ពុជា នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌
Cambodia News
ពៃ្រវែង ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣នេះ លោក សន ម៉ាគីនតុស (Sean McIntosh) អ្នកនាំ ពាក្យស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានថ្លែងប្រាប់អ្នកកាសែតនៅខេត្តពៃ្រវែង ក្នុងកម្មវិធីអប់រំមួយថា សហរដ្ឋអាម៉េរិកសង្ឃឹមថា ការបោះឆ្នោតនៅកម្ពុជានឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ហើយថាអាចកម្ពុជានឹងជ្រើសរើសបានមេដឹកនាំដ៏ល្អមួយ។
ខណៈគ្រប់គណបក្សនយោបាយនានាបានត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោត តំណាងរាស្ត្រនាខែកក្កដាខាងមុខនេះ។ ចំពោះដំណើរ ការចុះឈ្មោះគណបក្សនយោបាយសម្រាប់ការចូលរួមការបោះឆ្នោតនឹងចាប់ ផ្តើមនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ជាពេលដែលគេរំពឹងថានឹងមានគណបក្សតិចជាង១០ចូលរួមការបោះឆ្នោតឆ្នាំនេះ។
ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនេះ មន្រ្តីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បានថ្លែងអំពាវនាវឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេសគណបក្សកាន់អំណាច និងគណបក្សប្រឆំាងបញ្ចៀសនូវការប្រើប្រាស់អំពើហិង្សា៕