អាម៉េរិកពង្រាយកងទ័ពជើងទឹកនៅភាគខាងជើងអូស្រ្តាលីចំនួន៣កងវរសេនាធំ
ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាម៉េរិក ប្រចាំនៅ ប្រទេសអូស្រ្តាលី និយាយថា ការដាក់ពង្រាយកម្លាំងទ័ពជើងទឹករបស់អាម៉េរិកនៅក្នុងភាគខាងជើង ប្រទេសអូស្រ្តាលីនោះ គឺជាការផ្ដល់នូវផលប្រយោជន៍ដល់គ្នាទៅវិញទៅមកសម្រាប់ប្រទេស ទាំងពីរ។
សហរដ្ឋអាម៉េរិកចល័តកងទ័ពជើងទឹករបស់ខ្លួន ជាច្រើនចំនួនកង វរសេនាធំមកតាមយន្តហោះទៅកាន់ក្រុង Darwin កាលពីយប់មិញដើម្បីឈរជើងនៅទីនោះរយៈពេល៦ខែ។
ភាគច្រើននៃ ទាហានទាំងនោះ មានបទពិសោធន៍នៅក្នុងសមរភូមិនៅឯប្រទេសអាហ្វហ្គានីស្ថាន ហើយពួកគេនឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពអូស្រ្តាលី និង ឥណ្ឌូណេស៊ី។
ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាម៉េរិកប្រចាំនៅប្រទេស អូស្រ្តាលីលោក Jeffrey Bleich (ចែហ៊្វ្រីប្លាយឆ៍) ថ្លែងថា ការបញ្ជូនទ័ពរបស់អាម៉េរិកមកអូស្រ្តាលីពីឆ្នាំទៅមិញមានការ ជោគជ័យ៕ (Radio Australia)