ចាក់គ្នាឯងម្នាក់របួសធ្ងន់ពេលកំពុងផឹកស៊ី
Cambodia News
ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២១ ខែមេសា នៅចំណុច កន្លែងលក់ស្រាថ្នាំ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារបុរសម្នាក់ទៀត ចាក់នឹងកូនកាំបិតចិតបន្លែ ចំភ្លៅខាងស្តាំ បណ្តាលឲ្យរងរបួស ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បុរសដែលរងរបួសខាងលើឈ្មោះ វណ្ណា អាយុ៣០ឆ្នាំ រីឯអ្នកចាក់ឈ្មោះ ស៊ី វីន អាយុប្រហាក់ប្រហែលគ្នា អ្នកទាំងពីរនាក់គឺជា មនុស្សស្គាល់គ្នា ហើយផឹកស៊ីជាមួយគ្នា ទាស់ពាក្យសម្តីគ្នា ក៏កើតហិង្សាកាប់ចាក់គ្នាតែម្តង។
ក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនបង្កនិងវត្ថុតាងបានកាំបិតពីរដើម យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ ហេង នាង