ឧស្សាហកម្មបៃតងនឹងអាចបង្កើតឡើងនូវមូលដ្ឋានគ្រឹះសម្រាប់ការស្ដារឡើងវិញនូវសេដ្ឋកិច្ចពិភពលោក
ប្រធាន មូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថា វិស័យឧស្សាហកម្មបៃតងនឹងអាចបង្កើតឡើងនូវមូលដ្ឋានគ្រឹះសម្រាប់ការ ស្ដារឡើងវិញនូវសេដ្ឋកិច្ចពិភពលោក។
លោកស្រី Christine Largarde បានអំពាវនាវឲ្យមានវិធានការកាន់តែច្រើនឡើងថែមទៀតក្នុងការធានា ថា យុទ្ធសាស្ត្រដែលមានលក្ខណៈការពារបរិស្ថានត្រូវបានយកទៅបង្កើត ការងារនៅជុំវិញពិភពលោក។
លោកស្រី បានមានប្រសាសន៍នៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នៅក្នុងអង្គប្រជុំប្រចាំឆ្នាំនានិទាឃរដូវរវាងមូលនិធិរូបិយវត្ថុ អន្តរជាតិ និងធនាគារពិភពលោក។
លោកស្រី Christine Largarde មានប្រសាសន៍ថា ឧស្សាហកម្មប្រកបដោយនិរន្តរភាពគឺជាតម្រូវការនៅក្នុងផែនការស្ដារ សេដ្ឋកិច្ចពិភពលោកឡើងវិញ៕ (Radio Australia)