រដ្ឋាភិ​បាលចា​ប់​ផ្តើម​កាត់​បន្ថយ​បុគ្គ​លិក​ជាតិ ​និង​អន្តរ​ជាតិនៅ​សាលា​ក្តី​

Cambodia News

ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា សម្រេច​កែសម្រួល​រចនា​សម្ព័ន្ធ​សា​លា​ក្តី​​ខ្មែរ​ក្រហម ដោយ​កាត់បន្ថយ​បុគ្គលិក​ជាតិ និង​អន្តរជាតិ​មួយចំនួន បន្ទាប់​​​ពី​តុលាការ​​​កូន​កាត់​​មួយ​​នេះ​ ជួប​​វិ​បត្តិ​ខ្វះ​ខាត​​ថ​វិ​កា​​ដំ​​ណើរ​កា​រ​​​​ក្នុង​​​រយៈ​ពេល​ ២​​ទៅ ​៣​​ឆ្នាំ​​ចុង​ក្រោយ​​នេះ​។​

សវនាការសាលាក្តីខ្មែរក្រហម ។
សវនាការសាលាក្តីខ្មែរក្រហម ។

លោក ឯក ថា អ្នកនាំពាក្យ​ប្រតិកម្ម​រហ័ស​របស់​រដ្ឋាភិបាល មាន​ប្រ​សា​ស​ន៍​ថា ដោយ​សារ​​ក្នុង​​រយៈ​ពេល​​​ប៉ុ​ន្មាន​​​ឆ្នាំ​​​ចុង​​ក្រោយ​​​នេះ អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​ក​ម្ពុ​ជា បាន​​កំ​ពុង​​ប្រ​ឈ​ម​​នឹង​​ប​ញ្ហា​​ខ្វះ​ថ​​វិ​​កា​ ដូច្នេះ​រដ្ឋាភិបាល បាន​ស​ម្រេច ​និង​​កំ​ពុង​​កែ​ស​ម្រួល​​រច​នា​ស​ម្ព័ន្ធ​​រប​ស់​​សា​លា​ក្តី​ខ្មែរ​ក្រ​ ហម ដោយ​កាត់​បន្ថយ​​បុគ្គ​លិ​ក​​​​ជា​តិ និង​​អន្តរ​ជាតិ​​​មួយ​​ចំ​នួន ដើ​ម្បី​​​​ស​ម្រប​សម្រួល​ទៅ​​នឹង​ថវិកា​មាន​ស្រាប់​។

លោក ឯក ថា ​បន្ត​​ថា ក្រៅ​​ពី​​​ការ​​កាត់​​ប​ន្ថ​​យ​​​បុ​​គ្គ​​លិ​ក​ រ​​ដ្ឋា​​ភិ​​បាល ក៏​បាន​​សម្រេច​ជំរុញ​ឲ្យ​ចៅក្រម និង​​ព្រះ​រាជ​អា​ជ្ញា​​នៃ​​សា​លា​ក្តី​នេះ ព​ន្លឿ​ន​ស​​វ​នា​ការ ដើម្បី​​ស្វែង​រក​​យុត្តិ​​ធម៌​​​ជូន​​ប្រ​ជា​ជន​​ខ្មែរ​​ឲ្យ​បាន​​ឆាប់។​ ​

អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភ​ក្ត្រា ឲ្យដឹងថា ការកាត់បន្ថយ​បុគ្គលិក​នៅ​ក្នុង​សាលា​ក្តី​ខ្មែរក្រហម ត្រូវ​បាន​​ធ្វើ​ឡើង​​​ជា​​រៀង​រាល់​ឆ្នាំ ស្រប​តាម​នីតិវិធី ដោយសារ​នេះ​គឺជា​ការងារ​គ​​ម្រោង​​​មួយ ក្រោ​ម​​ថ​វិ​កា​​​ឧប​ត្ថម្ភ​​។ ​

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយ​នៅ​ថ្ងៃទី​២០​ខែ​មិនា ឲ្យដឹងថា ការកាត់បន្ថយ​ថវិកា​សរុប​ទាំង​អស់​​ចំនួន​​​ជាង ៦.៥ លាន​​ដុល្លារ​​អាមេរិក ត្រូវ​បាន​​ធ្វើឡើង​​នៅ​ក្នុង​​គម្រោង​​ថវិកា​​ឆ្នាំ​២០១៣ សម្រាប់​ភាគី​ជាតិ និង​ភាគី​អន្តរជាតិ​៕

Related Articles

Back to top button
Close
Close