ពលករ​ខ្មែរ​ខុស​ច្បាប់​ ១១​​នាក់​ បាន​វិល​ត្រឡប់​ មក​ប្រទេស​កម្ពុជា​វិញ​

Cambodia News

ភ្នំពេញ​៖ កាល​ពី​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ២០១៣ ​ពលករ​ខ្មែរខុស​ច្បាប់​ចំនួន ​១១​នាក់​ក្នុងចំណោម​២៣​នាក់​បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល់​​ប្រទេស​ កំណើត​វិញ​​ហើយ។

ពលករទំាង​១១​នាក់នោះ ក្នុងចំណោម​២៣​នាក់​ ត្រូវបានក្រសួងការ​បរទេស និងសហប្រតិបត្តិកា​រអន្តរជាតិ សហ​ការ​ជា​មួយ​អាជ្ញាធ​រប្រ​ទេស​ម៉ូរីស និង អង្គការទេសន្តរ​ប្រវេសន៍អន្តរ​ជាតិ (IOM) រំដោះ​បាន​ក្នុងប្រទេស​ម៉ូរីសកាលពីពេលថ្មី​ៗនេះ បន្ទាប់ពីពួក​គេត្រូវបាន​គេ​ជួញ​​ដូរ​ទៅ​ធ្វើ​ជាកម្ម​ករ​នេសាទខុសច្បាប់ក្នុង​ ប្រទេសម៉ូរីសនោះ​រួចមក។

តាមតួលេខក្រសួងការបទេសកម្ពុជា បាន​បព្ជាក់ឲ្យថា ក្នុង​ឆ្នាំ​២០១២ ពលករ​កម្ពុជា​ចំនួន​២៣៨​នាក់ត្រូវបាន​បញ្ចូន​មក​ពី​ប្រទេស​កូរ៉េ ខាង​ត្បូង ប្រទេស​​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​ម៉ែក្រូនេ​ស្យា នេហ្គា​ល់ ម៉ូ​រី​ទិស ចិន ហ្វី​ជី ជប៉ុន អាហ្វ្រិក​ខាងត្បូង​និង​ប្រទេស​ថៃ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ចាញ់​បោក​​មេខ្យល់​ទៅ​ធ្វើការ​ជា​កម្មករ​ទូក​នេសាទ​ ៕

ពលករ​ខ្មែរ​ខុស​ច្បាប់​ ១១​នាក់ ​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​ទៅ​ធ្វើ​ជា​កម្មករ​នេសាទ​ខុស​ច្បាប់​ក្នុង​ ប្រទេស​ម៉ូរីស​ ។
ពលករ​ខ្មែរ​ខុស​ច្បាប់​ ១១​នាក់ ​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​ទៅ​ធ្វើ​ជា​កម្មករ​នេសាទ​ខុស​ច្បាប់​ក្នុង​ ប្រទេស​ម៉ូរីស​ ។

Related Articles

Back to top button
Close
Close