កុមារអាយុ ៤ឆ្នាំមានជំងឺផ្ដាសាយបក្សីនៅប្រទេសវៀតណាមបានស្លាប់
កុមារអាយុ ៤ឆ្នាំមួយរូបបានកើតមានជំងឺផ្តាសាយបក្សី H-5-N-1 ដំបូងគេនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលជាងមួយឆ្នាំនេះ។
បុគ្គលិក សុខាភិបាលមួយរូបនៃ មណ្ឌលសុខភាពនៅក្នុងខេត្ត Dong Thap នៅភាគត្បូងប្រទេសវៀតណាមបានឲ្យដឹងថា កុមារដែលបានឆ្លងមេរោគផ្ដាសាយបក្សីរូបនោះបានបាត់បង់ជីវិតហើយ។
សារព័ត៌មាន រដ្ឋវៀតណាម Tuoi Tre រាយការណ៍មកថា កុមាររូបនោះបានក្ដៅខ្លួនបន្ទាប់ពីមើលជីដូនរបស់ខ្លួនសម្លាប់ សត្វមាន់មួយក្បាលកាលពីសប្ដាហ៍មុន។
មរណភាព កុមារវៀតណាមនេះកើតមានឡើងនៅពេលដែលប្រទេសចិនកំពុងមានការ រាតត្បាតនៃមេរោគផ្ដាសាយបក្សីប្រភេទថ្មី H-7-N-9 ដែលពីមុនមកមិនធ្លាប់មានការចម្លងពីបក្សីមកមនុស្សនោះទេ។
កាល ពីសប្ដាហ៍មុន រដ្ឋាភិបាលទីក្រុង Hanoi បានហាមឃាត់មិនឲ្យមានការនាំចូលនូវសត្វមាន់ទា ព្រមទាំងបានពង្រឹងការត្រួតពិនិត្យតាមព្រំដែន ដើម្បីការពារកុំឲ្យមានការឆ្លងនៃជំងឺផ្ដាសាយបក្សីប្រភេទថ្មី H-7-N-9 ដែលបានកើតមាននៅក្នុងប្រទេសចិន។
នៅដើមឆ្នាំ២០១៣នេះ កម្ពុជាមានករណីជំងឺគ្រុនផ្ដាសាយបក្សី H-5-N-1 ចំនួន ១០ករណី៕ (Radio Australia)