នៅចុងសប្ដាហ៍នេះ មនុស្សបីនាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សីនៅចិន
ពីប្រទេសចិនឯណោះវិញ នៅចុងសប្ដាហ៍នេះ មានមនុស្សបីនាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សីដ៏កម្រ។
អង្គការ សុខភាពពិភពលោកបាន និយាយថា ចំនួននៃអ្នកឆ្លងមេរោគជំងឺផ្ដាសាយបក្សីទំនងជានឹងកើនឡើងលើសពី ចំនួន ៩ករណីដែលបានរាយការណ៍ដោយអាជ្ញាធរ។
ទោះបីជាយ៉ាងនេះក្ដី ការមិនចម្លងមេរោគនេះពីមនុស្សទៅមនុស្ស មានន័យថា ការរាតត្បាតនៃជំងឺនេះជាទ្រង់ទ្រាយធំគឺមិនទំនងជានឹងកើតមាន ឡើយ៕(Radio Australia)