បុគ្គលិក​កូរ៉េ​ខាង​ជើង​អត់​ទៅ​ធ្វើ​ការ​នៅ​ឧស្សាហកម្ម​រួម​ជា​មួយ​កូរ៉េ​ខាង​ត្បូង

បណ្ដា​បុគ្គលិក​កូរ៉េ​ខាង​ជើង​មិន​ទៅ ​ធ្វើ​ការ ​នៅ​តំបន់​ឧស្សាហកម្ម​ Kaesong ដែល​រួម​សហការ​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ឡើយ មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​ប្រកាស​ថា ខ្លួន​ព្យួរ​ប្រតិបត្ដិការ​នៅ​ទី​នោះ។

បុគ្គលិក ​កូរ៉េ​ខាង​ជើង​៥ម៉ឺន​នាក់​​​ធម្មតា​ទៅ​ធ្វើ​ការ​រាល់​ ថ្ងៃ​នៅ​តំបន់​ឧស្សាហ កម្ម Kaesong។ ប៉ុន្ដែ​ថ្ងៃ​នេះ មិន​មាន​នរណា​ទៅ​ធ្វើ​ការ​ទេ។ តំបន់​ឧស្សាហកម្ម​រួម​នេះ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​១០​គីឡូ​ម៉ែត្រ​ចូល​នៅ​ក្នុង​ទឹក​ដី​កូរ៉េ​ ខាង​ជើង ប៉ុន្ដែ​បាន​ថវិកា និង​គ្រប់​គ្រង​ដោយ​បណ្ដា​ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង។

តំបន់​ ឧស្សាហកម្ម​នេះ គឺជា​ប្រភព​មួយ​នៃ​ការ​ងារ​សម្រាប់​ពួក​កូរ៉េ​ខាង​ជើង ប៉ុន្ដែ​ថ្មីៗ​នេះ​តំបន់​នេះ គឺ​គ្រាន់​តែ​ជា​និម្មិត​សញ្ញា​មួយ​នៃ​និម្មិត​សញ្ញា​កិច្ច​សហការ​មួយ​ចំនួន ​ទៀត​ជា​មួយ​នឹង​កូរ៉េ​ខាង​ត្បូង​តែ​ប៉ុណ្ណោះ។

ក្រសួង​ដើម្បី​ការ​ បង្រួប​បង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​ថ្កោល​ទោស ​ចំពោះ​ការ​សម្រេច​ដក​បុគ្គលិក​អត្ដនោម័ត​ដោយ​ខ្លួន​ឯង​របស់​កូរ៉េ​ខាង​ជើង​ ដោយ​បាន​លើក​ឡើង​ថា ការ​សម្រេច​បែប​នេះ គឺ​គ្មាន​មូល​ដ្ឋាន​ហេតុ​ផល​ទាល់​តែ​សោះ ហើយ​ថា រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​លទ្ធផល​ទាំង​ អស់​ដែល​ចេញ​ពី​ការ​សម្រេច​ចិត្ដ​នេះ។

នេះ​គឺជា​ការ​វិវឌ្ឍ​ចុង​ក្រោយ ​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ស្ថាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​រវាង​កូរ៉េ​ខាង​ ជើង និង​កូរ៉េ​ខាង​ត្បូង ដែល​ជា​សម្ព័ន្ធ​មិត្ដ​ជា​មួយ​សហរដ្ឋ​អាម៉េរិក៕(Radio Australia)

Related Articles

Back to top button
Close
Close