មេដឹកនាំ​ពិភព​លោក​ចូល​រួម​រំលែក​ទុក្ខ​មរណភាព​លោក​ស្រី Margaret Thatcher

លោក John Howard អតីត​នាយក​រដ្ឋមន្រ្ដី​អូស្រ្ដាលី​ គឺ​ជា​ឥស្សរ​ជន​ម្នាក់​ក្នុង​ចំណោម​បណ្ដា​មេដឹក​នាំ​ពិភព​លោក​ដែល​បាន​ចូល​ រួម​រំលែក​មរណទុក្ខ​របស់​លោក​ស្រី Margaret Thacher អតីត​នាយក​រដ្ឋមន្រ្ដី​ចក្រ​ភព​អង់គ្លេស​ ដែល​បាន​កាន់​អំណាច​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩០។

លោកស្រី​ អភិជន​ Margaret Thatcher បាន​ទទួល​អនិច្ច​កម្ម​កាល​ពី​យប់​មិញ​ក្នុង​ជន្មា​យុ​៨៧​ឆ្នាំ នៅ​ក្នុង​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​ដោយ​សារ​ដាច់​សរសៃ​ឈាម​ខួរក្បាល ឬ​ស្រ្ដូក។

លោក​ស្រី Julia Gillard នាយក​រដ្ឋមន្រ្ដី​អូស្រ្ដាលី​បច្ចុប្បន្ន​មាន​ប្រសាសន៍​ថា លោក​ស្រី Margaret Thatcher គឺ​ជា​ស្រ្ដី​ដំបូង​គេ​នៅ​ក្នុង​ប្រវត្ដិ​សាស្រ្ដ​អង់គ្លេសដ៏​សំខាន់​ដែល​ បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្រ្ដី។

លោក David Cameron នាយករដ្ឋមន្រ្ដី​អង់គ្លេស​បច្ចុប្បន្ន​មាន​ប្រសាសន៍​ថា អស់​ពេល​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​លោក​ស្រី​គឺជា​មនុស្ស​គំរូ​ជួយ​ជំរុញ​លើក ​ទឹក​ចិត្ដ​។

យ៉ាង​ណា​ក៏​ដោយ លោក John Howard មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក​ស្រី Margaret Thatcher ប្រទេស​អង់គ្លេស​​​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ប្រទេស​​​ឲ្យ​មាន​ការ​រីក​ ចម្រើន​ល្អ​ជា​រហូត​មក​៕​(Radio Australia)

Related Articles

Back to top button
Close
Close