ល្បែងបង្អើលយក្ស

ទស្សនៈ ៖ ចាស់ជំទង់ អូប៉ាម៉ា និងក្មេងទំនើង គីម ជុងអ៊ុន សុខៗនាំគ្នាបង្អើលពិភពលោក។ កុំថាប្រទេសមហាអំណាច សូម្បីតែប្រទេសតូចតាចដូចជាកម្ពុជាក៏ខ្លាចសង្រ្គាមនេះកើតឡើងដែរ ព្រោះវានឹងអន្តរាយទាំងអស់គ្នា។ តាមពិតទាំងកូរ៉េខាងជើងនិងខាងត្បូងបានដឹងច្បាស់ពីវិនាសកម្មនៃសង្រ្គាមដែលកើតឡើង តែចេះតែសំឡុតគ្នាលេងទៅ។ ក្នុងដំណាក់កាលនេះ បើសង្រ្គាមកើតឡើង កូរ៉េខាងត្បូងពិតជាខូចខាត និងស្លាប់មនុស្សច្រើន តែកូរ៉េខាងជើងអាចនឹងចប់វាសនារបស់ខ្លួនជាកុម្មុយនីស្ត។ យើងសូមកោតសរសើរ គីម ជុងអ៊ុន ដែលជាមេដឹកនាំប្រទេសឯកោ ហើយក្រីក្រ តែហ៊ានសំឡុតបងធំពិភពលោក មិនខុសពី រឿងនិទានខ្មែរនិយាយពី អាជ័យ សំឡត់យក្សថា រនាស់ជាក្រាស់សិតសក់នោះទេ។
