អូស្រ្តាលី​នឹង​រៀប​ចំ​ពិព័រណ៍​ទេស​ចរណ៍​របស់​ខ្លួន​នៅ​ប្រទេស​ចិន​

នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី លោកស្រី Julia Gillard ​បាន​ប្រកាស​ថា រដ្ឋាភិបាល​អូស្រ្តាលី​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​មួយ​​ សម្រាប់​រយៈពេល​​មួយ​សប្ដាហ៍​​នៅ​ក្នុង​ប្រទេស​ចិន​​ដោយ​ហៅពិព័រណ៍​នោះថា សប្ដាហ៍​អូស្រ្តាលី (Australia Week) ក្នុង​គោល​បំណង​រឹត​ចំណង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​អូស្រ្តាលីនិង ​ចិន។

លោក​ស្រី​មាន​ប្រសាសន៍​ថា ព្រឹត្តិ​ការណ៍​នេះ​នឹង​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​អូស្រ្តាលី​ ធ្លាប់​បាន​រៀប​ចំ​ឡើង​ជា​ទៀង​ទាត់​នៅ​សហរដ្ឋ​អាម៉េរិក ដោយ​មាន​បង្ហាញ​អំពី​មនុស្ស​ល្បី​ល្បាញ​និង​ផលិត​ផល​របស់​ប្រទេស​ អូស្រ្តាលី។

សប្ដាហ៍​អូស្រ្តាលី​សម្រាប់​ប្រទេស​ចិន​ជា​លើក​ដំបូង នឹង​រៀបចំ​ឡើង​នៅ​ក្រោយ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ។

Our aspiration is to take some of the things that we’ve learned from the very successful work both in New York and in LA where we have got a white hot spotlight on Australia and the opportunities and advantages of doing business with Australia of coming to Australia of being a consumer of Australian cultural exports…

លោកស្រី​បាន​មាន​ ប្រសាសន៍ថា ​សេចក្ដី​ប្រាថ្នា​របស់​យើង​ គឺ​ជា​ការ​នាំ​យក​នូវ​ភាព​ជោគជ័យ​ដែល​រៀន​សូត្រ​បាន​ពី​ក្រុង​ញូវយ៉ក និង​ Los Angeles ​ជាទី​ដែល​យើង​​​ស្រូប​យក​បាន​ការ​ចាប់​អារម្មណ៍​ពិសេស​មក​លើ​ប្រទេស​ អូស្រ្តាលី​ រួម​ទាំង​ឱកាស​និង​សារៈប្រយោជន៍​ក្នុង​ការ​​ប្រកប​ជំនួញ​ជាមួយ​អូស្ត្រាលី ក្នុង​ការ​មកលេង​អូស្រ្តាលី ឬ​ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​ផលិត​ផល​វប្បធម៌​នាំ​ចេញ​ពី​ប្រទេស​ អូស្ត្រាលី៕ (Radio Australia)

Related Articles

Back to top button
Close
Close