ភាពសិចស៊ីបញ្ចេញគល់​សុដន់របស់តារាជាផ្លូវ​ឆ្ពោះទៅរកភាពល្បី

ឆាយ​លីដា​ឡែ​ន​បានធ្វើ​ឲ្យ​ល្បី​កក្រើក​នៅក្នុង​ប្រទេស​កម្ពុ​ជា នៅពេលដែល​នាង​បាន​រាំ​ជា​មួយនឹង​សម្លៀកបំពាក់​ដ៏​ហ៊ាន​បំផុត នៅក្នុង​ការបញ្ចេញ​សាច់ និង​ដើមទ្រូង​ដ៏​ធំ​របស់​នាង​។ ឈុត​នោះនាំ​ឲ្យ​មានការ​ពិភាក្សា​អំពី​ភាព​ហ៊ាន​ជ្រុល​របស់​សិល្បការិនី នៅក្នុង​ប្រទេស​មួយ ដែលមាន​វប្បធម៌​អភិរក្ស​នៅឡើយ​។

កញ្ញា ឆៃ លីដា​ឡែ​ន អ្នកចម្រៀង​សិច​ស៊ី​បញ្ចេញ​​គល់​សុដន់ក្នុងពេល​សម្តែង​នៅ​អាមេរិក រួម​នឹង​ទៅ​ចូលរួម​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃទី​៤  មេសា  ​២០១២​។ ការ​ចេញ​​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​នោះដើម្បី​រកប្រាក់​កសាង​ព្រះវិហារ​នៅ​វត្ត​ខ្មែរ ក្នុង​ទី​ក្រុង​​មែ​ល​ប៊​ន ( Melbourne ) ប្រទេស​អូស្ត្រាលី ក្រោម​ការឧបត្ថម្ភ​រប​ស់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​។​

តើ​ ឆាយ​លី​ឡា​ដែន នឹង​ដុត​កម្តៅ​សាច់​បុរស​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ជាមួយនឹង​សម្លៀក​បំពាក់​លេច​លើ និង​ក្រោម​ទៀត​ឬ​យ៉ាងណា​? គ្មាន​នរណា​អាច​ទស្សន៍ទាយ​បានទេ​? ប៉ុន្តែ​នៅក្នុង​សិល្បៈ​ផ្នែក​កំសាន្ត​នេះ ជា​ញឹកញាប់​ពួក​តារា​ខ្លះ សឹងតែ​គ្រប់​ប្រទេស​ជ្រើស​រើស​យក​ភាព​ស្រើបស្រាល​នេះ ជា​ផ្លូវ​ឆ្ពោះទៅរក​ភាពល្បីល្បាញ​។​

កញ្ញា ឆៃ លីដា​ឡែ​ន ក្នុងពេល​ចេញទៅ​សម្តែង​នៅ​អាមេរិក កាលពីដើម​ឆ្នាំនេះ បាន​រង​នូវ​ព្យុះភ្លៀង ក្រោម​ការរិះគន់​ពី​មហាជន​នូវ​រូបភាព​សិច​ស៊ី​របស់​នាង បញ្ចេញ​គល់​សុដន់​។ នាង​​បាន​បកស្រាយ និង​សុំទោស​បណ្តា​ទស្សនិកជន ដែល​តែងតែ​គាំទ្រ​នាង​៕

Related Articles

Back to top button
Close
Close