​ព្រះ​រាជ​អាជ្ញា​ សម្រេច​ចោទ​ភរិយា ​ឧក​ញ៉ា ​វ៉េង​ លី​តិច​ឡា ពី​បទ​ធ្វើ​ទា​រុណ​កម្ម​ទៅ​លើ​កូន​ឈ្នួ​លរបស់​ខ្លួន ​២​នាក់​

Cambodia News

ភ្នំពេញ ៖ អ្នកស្រី លី ពៅ ភរិយា ឧកញ៉ា វ៉េង លីតិចឡា​ ដែល រង​នូវ​ការ​ប្ដឹង​ចោទ​ប្រកាន់​  ពីបទ ធ្វើ​ទារុណ​កម្ម​ទៅលើកូនឈ្នួលរបស់ ខ្លួន​ចំនួន ២នាក់ អស់រយៈពេលជិត ១០ឆ្នាំ មកនោះ ឥឡូវ​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា សម្រេចធ្វើការចោទប្រកាន់ហើយ បន្ទាប់ពី សមត្ថកិច្ច នគរ​បាល​ក្រសួងមហាផ្ទៃកសាង សំណុំ​រឿង បញ្ជូនទៅកាន់តុលាការរួចមក។

ប្រភពព័ត៌មានពីតុលាការ បានឱ្យដឹងថា លោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បាន សម្រេច​ធ្វើ​ការចោទប្រកាន់ឈ្មោះ លី ពៅ កាល​ពី​ថ្ងៃ​ទី០៣ ខែមេសា ឆ្នាំ ២០១៣ កន្លងទៅនេះ ពីបទ ធ្វើ​ទារុណ​កម្មលើអនីតិ ជន រួចហើយបញ្ជូនទៅឱ្យចៅក្រមធ្វើការ ស៊ើបសួរជាបន្ដទៀត ។

ខណៈដែលព្រះរាជអាជ្ញា សម្រេច ធ្វើការចោទ ប្រកាន់នោះ ប្រភពព័ត៌មានពី ខេត្ដ​បាត់​ដំបង​បាន​ឱ្យដឹងថា អ្នកស្រី ហ៊ុង សុខា ដែល​ត្រូវ​ជា​ម្ដាយធំរបស់កុមារីរង គ្រោះឈ្មោះ សង់ គន្ធា បាន​អះ​អាង​ថា អ្នក ស្រីសម្រេចធ្វើការប្ដឹងទាមទារសំណង ចំនួន ១០០លានរៀល ពីឈ្មោះ លី ពៅ ។ ដោយ​ឡែក​ក្មេងស្រីម្នាក់ទៀត គេនៅមិន ទាន់ទទួលបានព័ត៌មានថា នឹងទាមទារ សំណង​ប៉ុន្មាន​នៅ​ឡើយ​នោះទេ៕

21

Related Articles

Back to top button
Close
Close