អ៊ីរ៉ង់​ និង​ក្រុម​ប្រទេស​៥+១​ចាប់​ផ្តើម​ប្រជុំ​ជា​ថ្មី​ក្នុងសប្តាហ៍​នេះ នៅ​កាហ្សាក់ស្ថាន

កិច្ច​ប្រជុំ​ថ្មីនេះ ​ត្រូវ​ប្រព្រឹត្ត​ទៅ ៥​សប្តាហ៍​ក្រោយពី​កិច្ច​ប្រជុំ​លើក​ចុង​ក្រោយ​រវាង​ប្រទេស​អ៊ីរ៉ង់​​និង​ ក្រុម​ប្រទេស​៥+១ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ទីក្រុង​អាម៉ាល់ទី និង​ការ ​ព្រមព្រៀង​គ្នា​ក្នុង​រៀប​ចំ​កិច្ចប្រជុំ​ថ្មី​មួយ​នៅ​ក្នុង​រដ្ឋ ធានី​ កាហ្សាក់ស្ថាន​ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ចាប់ពី​ថ្ងៃ​ទី​៥​មេសា​ស្អែក​និង​​ ៦​មេសា​ខាន​ស្អែក។

ក្រុម​ប្រទេស​ ៥+១ កាល​នោះ បាន ​ធ្វើ​សំណើរ​ថ្មី​​ដល់​អ៊ីរ៉ង់ ដោយ​ បាន​សន្យា​ថា​នឹង​​​កាត់​បន្ថយ​ទណ្ឌកម្ម​មួយចំនួន រួមមានទណ្ឌកម្មនៅលើវិស័យ​ពាណិជ្ជកម្មរ៉ែ​មាស ឧស្សហកម្ម​ផលិតផល​គីមី​ប្រេងកាត ដែលសុទ្ធសឹង​ជា​ទណ្ឌកម្ម​ អាច ធ្វើឲ្យ​គាំងស្ទះ​ដល់ដំណើរការ​សេដ្ឋកិច្ច​​​អ៊ីរ៉ង់។

ការ​ធ្វើ​ សម្បទាន​ពី​សហគមន៍​អន្តរជាតិ​នៅពេល​នោះ ក៏តម្រូវ​ឲ្យមានសម្បទានពី​អ៊ីរ៉ង់វិញដែរដូច​ជាការលើក​​ផ្អាក​​សកម្មភាព​ការចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ជាបន្ទាន់ ​​ក្នុង​កម្រិត​២០% និង ការបិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ Fordo ក៏ព្រមទាំងការ​​បញ្ជូន​ធាតុ​អ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់​ទៅ​ចម្រើន​​នៅ​បរទេស​ក្នុង​ កម្រិត ២០%ដែរ។

​​រុស្ស៊ី​វិញដែលជាមិត្តរបស់អ៊ីរ៉ង់បានរំពឹង​ទុក​ថា  សំណើរថ្មីរបស់​សហគមន៍​អន្តរ ជាតិ​​នេះ អាច​ប្រើជាគ្រឹះ​​សម្រាប់​កិច្ចចរចា​ ​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅរហូតដល់​ថ្ងៃ​សៅរ៍ខាង​មុខនៅ​​អាល់ម៉ាទី​ប្រទេស ​កាហ្សាក់ស្ថាន-នេះ ជាសេចក្តីថ្លែង​របស់​អ្នក​ការទូត​រុស្ស៊ី​ម្នាក់​កាលពី​​ថ្ងៃ​ពុធ​ម្សិល​ មិញ។

ប្រមុខការទូតអ៊ីរ៉ង់លោក Ali Akbar Salei វិញ បានយល់ថា កិច្ចប្រជុំ​លើក​មុន​រវាង​អ៊ីរ៉ង់​និង​ក្រុម​​ប្រទេស​៥+១នោះ ជា​ សញ្ញានៃការវិវឌ្ឈន៍​មួយ ​ដោយលោកបាន​ថ្លែង​សង្កត់​ពាក្យ​ថា ​ទីក្រុង​​តេហេរ៉ង់​នឹង​ធ្វើការ​ពិនិត្យ​​សំណើររបស់សហគមន៍​អន្តរជាតិ​ដោយ​ ម័ទធ្យ័តបំផុត​។ ក៏ប៉ុន្តែប្រមុខការទូតអ៊ីរ៉ង់នេះ ក៏បានបន្ថែម ទៀតថា​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ ពុំ​មែន​ជា​បញ្ហា​មួយដែលគេ​​អាច​ទូទាត់​ដោះ​ស្រាយ​គ្នា​តែ​ក្នុងរយៈពេលមួយ​ ថ្ងៃ​នោះ​ឡើយ។

ម្យ៉ាងទៀត​ប្រសិនបើ តេហេរ៉ង់ បានសម្តែង​ការយល់ស្រប​កាលពី​ខែ​កុម្ភៈមុន ​ចំពោះ​​​ការ​​លើក​ផ្អាក​សកម្មភាព​ចម្រើន​ធាតុអ៊ុយរ៉ានីញ៉ូម​របស់ខ្លួន​ ក្នុងកម្រិត​២០%​នោះ ក៏អ៊ីរ៉ង់នៅតែ​​បដិសេធ​ជានិច្ចដែរ ​​រាល់​សំណើរ​ផ្សេងៗ​​របស់លោក ខាងលិច ដូច​ជា ការ​បិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ Fordo ឬ ក៏​ការបញ្ជូន​អ៊ុយរ៉ានីញ៉ូម​របស់​អ៊ីរ៉ង់​ទៅ​ចំរើន​​ធាតុ​នៅ​ឯ​បរទេស​ក្នុង​ កម្រិត​២០%។​

សូមបញ្ជាក់ថា មហាអំណាច​លោក​​ខាងលិចនិងប្រទេសអ៊ីស្រាអែល​ មាន​ការ​មន្ទិល​សង្ស័យ​យ៉ាង​ខ្លាំងថា អ៊ីរ៉ង់ព្យាយាមជានិច្ចដើម្បី ចង់​ផលិត​គ្រាប់បែក​បរមាណូ​ដោយបាន​​យក​លេស ​ថា​ ​អ៊ីរ៉ង់​​ធ្វើ​ការ​​ចម្រើន​ធាតុ​អ៊ុយរ៉ា​នីញ៉ូមគឺដើម្បី​ ប្រើប្រាស់នៅ ក្នុងម៉ាស៊ីន​ប្រតិកម្ម​ស៊ីវិល​តែ​ប៉ុណ្ណោះ​។

គូរបញ្ជាក់ដែរថា កាពីចុងខែមីនាមុននេះអ៊ីរ៉ង់ បានសម្តែងជំហរ​ធូរ​ស្រាល​​មួយ​ជា​មួយ​សហ​រដ្ឋអាមេរិក ដោយប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ Ayatollah Ali Khamenei បានយល់ព្រម​ជាលើក​ទី​មួយ ​ឲ្យមានកិច្ចចរចានានា​ជាមួយ​អាមេរិក​ដោយ​ផ្ទាល់​នៅ​ លើសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់។

ជំហរអ៊ីរ៉ង់ នេះត្រូវបាន​អ្នកជំនាញ​​ការ​នានា​មើលឃើញថា នឹង​ អាចនឹងជួយដល់​ កិច្ចចរ ចា​លើ​សំណុំរឿង​​នុយក្លេអ៊ែរអ៊ីរ៉ង់​ឲ្យ​​មាន​ការ​ជឿនលឿនទៅមុខដែរ៕​ដោយ នុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close