អូស្រ្តាលី​ទទូច​ឲ្យ​​កូរ៉េខាង​​ជើង​បញ្ចប់​ការ​បង្ក​រឿង​និង​ចូល​រួម​ចរចាដើម្បី​​កសាង​ការ​ទុក​ចិត្តគ្នា​

នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី ​បាន​និយាយថា​តាម​ទូរស័ព្ទ​​​ជាមួយ​ប្រធានាធិបតី​នៃ ប្រទេស​កូរ៉េខាង​ត្បូង​ ស្ដី​អំពី​ការ​គំរាម​កំហែង​ពី​កូរ៉េខាង​ជើង។

នៅ ​មុន​ការ​ចាក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន លោកស្រី Julia Gillard បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​ប្រធា​នាធិបតី​កូរ៉េខាង​ត្បូង ដោយ​លោក​ស្រី​សម្ដែង​នូវ​ក្ដី​ព្រួយ​បារម្ភ​អំពី​​សកម្ម​ភាព​និង​សេចក្ដី​ការថ្លែង​ការណ៍​​ជា​លក្ខ ណៈ បង្ក​រឿង​របស់​មេដឹក​នាំ​កូរ៉េខាង​ជើង គឹម ជុង​ អ៊ុន។

លោកស្រីនាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី មានប្រសាសន៍​ថា ប្រទេស​អូស្រ្តាលី​នឹង​បន្ត​អំពាវ​សុំ​ឲ្យ​កូរ៉េខាង​ជើង​បញ្ចប់​សកម្មភាព​ បង្ករឿង​ ហើយ​ក៏​បាន​ទទូចសុំឲ្យ​កូរ៉េខាង​ជើង​​ចូលនៅ​​ក្នុង​​កិច្ច​​ចរចា​​ដើម្បី​ កសាង​ទំនុក​ចិត្ត​ ដូច​អ្វីដែល​ប្រទេស​កូរ៉េ ខាង​ត្បូង​បាន​ផ្ដល់​។

គួរ​ជម្រាប​ថា​លោក Julia Gillard ​ធ្វើ​ទស្សនកិច្ចផ្លូវ​ការ​​ទៅ​ប្រទេស​ចិន​​រយៈ ពេល​៥​ថ្ងៃ​ និង​អម​ដំណើរ​ដោយ​លោក Bob Carr ​រដ្ឋ​មន្រ្តី​ការ​បរទេស​អូស្រ្តាលី។

ចំណែក ​ឯរដ្ឋ​មន្ត្រី​ការពារ​ជាតិ​របស់​អូស្រ្តាលី លោក Stephen Smith ថ្លែង​ថា រដ្ឋាភិបាល​អូស្រ្តាលី​មាន​ផែន​ការ​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​សន្ដិសុខ​ សម្រាប់​ពល​រដ្ឋ​អូស្រ្តាលី​រាប់​ពាន់​នាក់​ដែល​ជា​ទេសចរ​និង​អ្នក​រក​ស៊ី​នៅ​កូរ៉េខាង​ត្បូង៕ (Radio Australia)

Related Articles

Back to top button
Close
Close