​កុមារ​កម្ពុជា​ម្នាក់​ទៀត​ឆ្លង​ជំងឺ​ផ្តា​សាយបក្សី​ កំ​ពុង​សង្រ្គោះ​បន្ទាន់​ នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​

Cambodia News

ភ្នំពេញ​៖ កាល​ពីថ្ងៃ​ទី០៤ ខែមេសា ឆ្នាំ២០១៣ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បាន​ចេញសេចក្តីប្រកាសរួមគ្នាថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី០២ ខែមេសា បាន​រក​ឃើញ​ជំងឺ ផ្តាសាយបក្សី H5N1 មួយករណីទៀត បានកើតឡើងកុមារាអាយុ ៥ឆ្នាំ រស់នៅក្នុងបឹងតាព្រាម្ម សង្កាត់ ត្រើយកោះ ស្រុកកំពង់បាយ ខេត្តកំពត។

បច្ចុប្បន្ន​កុមារា​ដែល​ឆ្លង​ជំងឺ​ផ្តាសាយបក្សី H5N1  ​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​​កំពុង ជួយសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យគន្ធបុប្ផា។  នេះជាករណី ជំងឺផ្តាសាយបក្សីទី១០ ដែលបានកើតមាន នៅ​លើ​ប្រជា​ពល​រដ្ឋកម្ពុជា រយៈពេលត្រឹម៣ខែដើមឆ្នាំ២០១៣។

តាមសេចក្តីប្រកាសព័ត៌មាននេះ បានឲ្យដឹងទៀតថា កុមារារងគ្រោះ បានចាប់ផ្ដើមឈឺ នៅថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០១៣ ដោយ​មាន​គ្រុន​ក្ដៅ ប្រកាច់ និង ហត់។ ក្រោយពីមានអាការៈបែបនេះ ម្ដាយកុមារារង គ្រោះ បានទិញថ្នាំពីឱសថស្ថាន នៅក្នុងភូមិ ឱ្យកុមារានេះលេប នៅថ្ងៃទី២៨ ខែមីនា។

ក្រោយលេបថ្នាំ ដោយមិនបានវិនិច្ឆ័យរោគ ស្ថានភាពរបស់កុមារារងគ្រោះ មិន​បាន​ធូរ​ស្រាល​នោះ​ទេ ហើយថែមទាំងកាន់តែធ្ងន់ធ្ងរ លុះ​នៅ​ថ្ងៃទី២៩ ខែមីនា ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ត្រើយ​កោះ និងបន្ដបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ដកំពត។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ អាការៈកុមារកាន់តែហត់ និងត្រូវបញ្ជូនបន្ដទៅមន្ទីរពេទ្យគន្ធបុបា្ផ រាជ ធានីភ្នំពេញ និង​ផ្ដល់​ការ​ព្យា​បាល​ដោយឱសថទាមិថលុ។

យោងតាមសេចក្តីប្រកាសនេះ បានបញ្ជាក់ថា កុមារារងគ្រោះ បាននិងកំពុងស្ថិតក្នុងស្ថានភាព ប្រកប ដោយគ្រោះថ្នាក់។ មិន​ដឹង​ច្បាស់​ថា កុមារានេះ មានប៉ះពាល់ផ្ទាល់ ជាមួយបក្សីងាប់ ឬ​យ៉ាង​ណានោះទេ៕

9342622013n_2

Related Articles

Back to top button
Close
Close