រដ្ឋអំណាចកូរ៉េខាងជើងបិទច្រកចេញ ចូលតំបន់ឧស្សាហកម្ម Kaesong
នៅព្រឹកថ្ងៃពុធ ទី៣ មេសានេះ រដ្ឋអំណាចកូរ៉េខាងជើងបានរារំាងមិនឲ្យបុគ្គលិក កម្មកររបស់កូរ៉េខាងត្បូងចូលទៅធ្វើការនៅក្នុងតំបន់ឧស្សាហកម្ម Kaesong ដូចរៀងរាល់ថ្ងៃទេ។ តំបន់ឧស្សាហកម្ម Kaesong គឺជានិមិត្តរូបនៃកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចរវាងបងប្អូនបង្កើត គូសត្រូវទំាងពីរដែលបានបើកសម្ពោធតំាងពីឆ្នំា ២០០៤។ ទង្វើនេះអាចជាសញ្ញាតានតឹងថ្មីមួយទៀតនៅក្នុងវិបត្តិនៅឧបទ្វីប កូរ៉េ។
ជារៀងរាល់ព្រឹកនៅវេលាម៉ោង ៨ និង ៣០នាទីម៉ោងក្នុងស្រុក មានបុគ្គលិក កម្មករកូរ៉េខាងត្បូងប្រមាណជា ៤៨៤នាក់តែងតែធ្វើដំណើរចូលទៅធ្វើការនៅក្នុងតំបន់ឧស្សាហកម្ម Kaesong។ តែនៅព្រឹកថ្ងៃពុធនេះ និងបើយោងតាមអ្នកនំាពាក្យនៃក្រសួងបង្រួមបង្រួមខាងកូរ៉េខាងត្បូង ទទួលបន្ទុកទំនាក់ទំនងកូរ៉េទំាងពីរឲ្យដឹងថា រដ្ឋអំណាចកូរ៉េខាងជើងមិនបានអនុញ្ញាតឲ្យមានការចេញ ចូលក្នុងតំបន់ឧស្សាហកម្ម Kaesong ដូចសព្វមួយដងទេ។ ទន្ទឹមគ្នានេះ ទីក្រុងព្យុងយ៉ាងក៏មិនបានបញ្ជាក់ទេថា តើការបិទច្រកចេញ ចូលក្នុងតំបន់ឧស្សា ហកម្ម Kaesong នោះនឹងត្រូវធ្វើឡើងរហូតដល់ពេលណា ?។ យោងតាមទីក្រុងសេអ៊ូល ក្រៅពីការរារំាងមិនឲ្យបុគ្គលិក កម្មករកូរ៉េខាងត្បូងចូលធ្វើការដូចរៀងរាល់ព្រឹក នៅមានបុគ្គលិក កម្មករកូរ៉េខាងត្បូងប្រមាណជា ៨៦១នាក់ទៀតកំពុងស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម Kaesong និងដែលរដ្ឋអំណាចកូរ៉េខាង ត្បូងសង្ឃឹមថា ពួកគេនឹងអាចវិលត្រឡប់ចូលស្រុកវិញដោយគ្មានការលំបាក។
សូមរម្លឹកជូនឡើងវិញបន្តិចថា តំបន់ឧស្សាហកម្ម Kaesong ដែលបានបើកសម្ពោធក្នុងឆ្នំា ២០០៤ ត្រូវបានសាងសង់ឡើងនៅខាងដែនដីកូរ៉េខាងជើង មានចម្ងាយប្រមាណជា ១០គីឡូម៉ែត្រពីព្រំដែនពុះចែកកូរ៉េទំាងពីរ។ បច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាសរបស់កូរ៉េខាងត្បូងចំនួន ១២០ កំពុងដំណើរការនៅក្នុងតំបន់ឧស្សាហកម្ម Kaesong ដោយបានផ្តល់ការងារជូនបុគ្គលិក កម្មករកូរ៉េខាងជើងប្រមាណជា ៥៣ ០០០នាក់។ តំាងពីចាប់ផ្តើមដំណើរការក្នុងឆ្នំា ២០០៤ និងបើទោះបីជាមានវិបត្តិតានតឹងរវាងបងប្អូនបង្កើតគូសត្រូវទំាង ពីរច្រើនលើក ច្រើនសារក៏ដោយ ក៏តំបន់ឧស្សាហកម្ម Kaesong នៅតែមានដំណើរការជាធម្មតា។ វាលើកលែងមួយថ្ងៃក្នុងឆ្នំា ២០០៩ ដែលរដ្ឋអំណាចក្រុងព្យុងយ៉ាងបានបិទច្រកចេញ ចូលដើម្បីសម្តែងការប្រឆំាងនឹងសមយុទ្ធរវាងកងទ័ពកូរ៉េខាងត្បូង និងអាមេរិក។
អស់រយៈពេលប៉ុន្មានឆ្នំាចុងក្រោយនេះ ស្ថិរភាពនៅតំបន់ឧស្សាហកម្ម Kaesong ត្រូវបានគេចាត់ទុកថា ជាប្រដាប់វាស់ស្ទង់ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង។ ក៏ប៉ុន្តែ ជម្រើសរបស់កូរ៉េខាងជើងក្នុងការបិទច្រកចេញ ចូលក្នុងតំបន់ឧស្សាហកម្ម Kaesong ពេលនេះបានស បញ្ជាក់ឲ្យឃើញថា ទំនាក់ ទំនងរវាងបងប្អូនបង្កើតគូសត្រូវទំាងពីរបានឈានមកដល់កម្រិត មួយដែលមានលក្ខណៈធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។
ចំណែកប្រតិកម្មបាននិងកំពុងបន្តធ្លាក់មកជាបន្តបន្ទាប់ ពិសេសពីសហរដ្ឋ អាមេរិក តាមរយៈលោកប្រមុខការទូត John Kerry។ នៅក្នុងជំនួបជាមួយសមភាគីកូរ៉េខាងត្បូង លោក Kerry បានថ្លែងថា ជម្រើសរបស់ប្រមុខដឹកនំាកូរ៉េខាងជើងលោកគីម ជុនអ៊ុន ជាជម្រើសបង្ករឿងប្រកបដោយគ្រោះថ្នាក់ និងថា អាមេរិកនឹងមិនយល់ព្រមឲ្យកូរ៉េខាងជើងក្លាយជាប្រទេសមហាអំណាច នុយក្លេអ៊ែរជាដាច់ខាត។ ទន្ទឹមគ្នានេះ លោកប្រមុខការទូតអាមេរិកំាងក៏បានព្យាយាមមិនចាក់សំាងបន្ថែមលើភ្លើង ដែលកំពុងឆេះ ដោយបានរម្លឹកឡើងវិញនូវដំណោះ ស្រាយតាមផ្លូវទូតដែលទ្វារនៅតែបើក ចំហជានិច្ចចំពោះទីក្រុងព្យុងយ៉ាង ៕ដោយ គួច គន្ធារ៉ា (RFI)