វៀត​ណាម​ដាក់​បម្រាម​មិន​ឲ្យ​នាំ​ចូល​សាច់​មាន់​ទា​ពី​ចិន

ប្រ​ទេស​វៀត​ណាម​បាន​ធ្វើ​ការ​ប្រ​កាស​ភ្លាមៗ​ អំពី​ការ​ដាក់​បម្រាម​មិន​ឲ្យ​នាំ​ចូល​​សាច់​មាន់​ទា​ពី​ប្រទេស​ចិន​ ព្រម​ទាំង​បាន​ពង្រឹង​ការ​ត្រួត​ពិនិត្យ​តាម​ព្រំ​ដែន បន្ទាប់​ពី​ខេត្ត​មួយ​របស់​ប្រ​ទេស​ចិន​ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រ​ ទេស​វៀត​ណាម​ភាគ​ខាង​ជើង​បាន​រាយ​ការណ៍​ពី​ការ​ស្លាប់​មនុស្ស​បី​នាក់​ដោយ​ សារ​តែ​ប្រ​ភេទ​មេ​រោគ​ថ្មី​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី។

បើ​តាម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា អ្នក​បាត់​បង់​ជីវិត​ទាំង​បីរូប​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស ៩​រូប​ដែល​បាន​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី​នៅ​ប្រ​ទេស​ចិន ដែល​នេះ​ជា​ករណី​ទី​មួយ​ហើយ​ដែល​គេ​ដឹង​ថា​មេ​រោគ​គ្រុន​ផ្តាសាយ​ប្រ​ភេទ​ ថ្មី​ H7N9 ​ដែល​បាន​ឆ្លង​ទៅ​កាន់​មនុស្ស។

នៅ​ក្នុង​សារ​ ដែល​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់​ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋ​មន្ត្រី​ ក្រសួង​កសិកម្ម​វៀត​ណាម​ ទី​ក្រុង​ហាណូយ​បាន​ដាក់​បម្រាម​នេះ​ដើម្បី​កុំឲ្យ​មាន​មេ​រោគ​ឆ្លង​ចូល​ទៅ​ ក្នុង​ប្រ​ទេស​វៀតណាម​។

កាល​ពី​ឆ្នាំ​មុន​មាន​មនុស្ស​ពីរ​ នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រ​ទេស​វៀត​ណាម​ដោយ​សារ​មេ​រោគ​គ្រុន​ផ្តាសាយ​ បក្សី ប៉ុន្តែ​ករណី​ស្លាប់​នោះ​គឺ​បណ្ដាល​មក​ពី​អំបូរ​វីរុស​ប្រ​ភេទ H5N1 ដែល​គេ​ស្គាល់​ជា​ទូ​ទៅ៕ (Radio Australia)

Related Articles

Back to top button
Close
Close