នគរ​បាល​ហ្វ៊ី​លី​ពីន​ចាប់​ខ្លួន​ជន​តៃ​វ៉ាន់​មួយ​ក្រុម​ពី​បទ​ឧក្រិដ្ឋកម្ម​តាម​អ៊ីន​ធើរណិត

នគរ​បាល​ប្រ​ទេស​ហ្វ៊ី​លីពីន​បាន​ចាប់​ខ្លួន​ ជន​ជាតិ​តៃវ៉ាន់​មួយ​ក្រុម​មាន​គ្នា ៣០នាក់ ទាក់​ទង​ទៅ​នឹង​ការ​លួច​ប័ណ្ណ​ឥណទាន និង​ព័ត៌មាន​ពី​ធនាគារ​តាម​ប្រ​ព័ន្ធ​អ៊ីន​ធើ​ណិតនៅ​ខេត្ត Zambales ភាគ​ខាង​ជើង​ប្រ​ទេសហ្វ៊ី​លីពីន។

ក្រុម​ជន​ជាតិ​តៃ​វ៉ាន់​នេះ​ជាប់​ចោទ​ពី​បទជំរិត​ទារ​ប្រាក់​ តាម​ប្រ​ព័ន្ធ​អ៊ីន​ធើ​ណិត ដែល​ពួក​គេ​បាន​ដាក់​គោល​ដៅ​ទៅ​លើ​មនុស្ស​នៅ​ប្រ​ទេស​ចិន និង​កោះ​តៃ​វ៉ាន់ ដោយ​ធ្វើ​ការ​វាយ​ប្រ​ហារ​ទៅ​លើ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ និ​ងជំរិត​ទារ​ប្រាក់​ពី​អ្នក​ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​រឿង​រ៉ាវ​ជា ​មួយ​រដ្ឋា​ភិបាល​ដែល​គេ​មិន​ទាន់​ដោះ​ស្រាយ​ចប់​។

នគរ​បាល​ប្រ​ឆាំង​បទ​ល្មើស​តាម​ប្រ​ព័ន្ធ​អ៊ីន​ធើរ​ណិត​ហ្វ៊ី​លីពីន​បាន​ឲ្យ​ដឹង ​ថា តុលាការ​ បាន​ធ្វើ​ការ​ចោទ​ប្រ​កាន់​មនុស្ស​១៦​នាក់​ក្នុង​ចំណោម​អ្នក​ដែល​ នគរ​បាល​បាន​ចាប់​ខ្លួន​ទាំង​អស់​ដោយ​សារ​តែ​មាន​ភស្តុតាង​គ្រប់​គ្រាន់​ពី​ បទ​លួច​លេខ​គណនី​ធនាគារ និង​លេខ​ប័ណ្ណ​ឥណទាន។

កាល​ពី​ ឆ្នាំ​មុន​នគរបាល​ហ្វ៊ីលី​ពីន​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន និង​តៃ​វ៉ាន់​រាប់​រយ​នាក់​ដែល​ទាក់​ទង​ទៅ​នឹង​បទ​ឧក្រិដ្ឋ​តាម​ប្រ​ព័ន្ធ​ អ៊ីន​ធើរណិត​ដោយ​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​ប្រ​ទេស​ដើម​វិញ៕ (Radio Australia)

Related Articles

Back to top button
Close
Close