ប្រទេសចិនមានសន្ដានថ្មីនៃជំងឺផ្តាសាយបក្សី
មានសេចក្តីរាយការណ៍មកថា មានករណី៤ថែមទៀតនៃជំងឺផ្តាសាយបក្សី ដែលជាសន្ដានថ្មី នៅក្នុងប្រទេសចិន។
ការិយាល័យសុខាភិបាលនៅខេត្ត ជាងស៊ូ ឋិតនៅភាគខាងកើតនៃប្រទេស និយាយថា ស្រ្តី៣នាក់ និងបុរសម្នាក់បានឆ្លងវីរុស ផ្ដាសាយបក្សីប្រភេទ H7N9 ។
ឥឡូវនេះ មានមនុស្ស៧នាក់ហើយដែលគេដឹងថាបានឆ្លងសន្ដានថ្មីនៃជំងឺ ផ្តាសាយ បក្សីនៅប្រទេសចិន ក្រោយពីរដ្ឋាភិបាលបានប្រកាសឲ្យដឹងនូវករណី៣ កាលពីថ្ងៃអាទិត្យ ដោយនៅក្នុង៣ករណីនោះ មាន២ករណីបានស្លាប់។
ករណីទាំងអស់នោះសុទ្ធតែបានទទួលការព្យាបាល ហើយរដ្ឋាភិបាលនិយាយថា ករណីទាំងនោះគ្មានទាក់ទងនឹងគ្នាទេ។
រដ្ឋាភិបាលសៀងហៃមានផែនការរៀបចំឲ្យមានមន្ទីរពេទ្យសម្រាប់អ្នកដែលគេសង្ស័យថាជាករណីជំងឺផ្តាសាយបក្សី៕ (Radio Australia)