រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសរំលាយសភាដើម្បីរៀបចំការបោះឆ្នោត
លោកណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសឲ្យដឹង តាមទូរទស្សន៍នៅព្រឹកនេះថា លោកបានរំលាយសភាហើយ ដើម្បីត្រួសត្រាយផ្លូវរៀបចំការបោះឆ្នោតជាតិ ដែលគេទន្ទឹងរង់ចាំជាយូរណាស់មកហើយថា នឹងប្រព្រឹត្តទៅក្នុងរវាងពេលប៉ុន្មានអាទិត្យទៀតនេះ។
លោកណាជីប បាននិយាយថា ព្រះមហាក្សត្របានទទួលយកនូវសំណូមពររបស់លោកហើយ ក្នុងការរំលាយសភានេះ។
គណបក្ស ចម្រុះគ្រប់គ្រងប្រទេសម៉ាឡេស៊ី របស់លោកនាយករដ្ឋមន្រ្តីបានបាត់បង់កៅអីសភារបស់ខ្លួនចំនួន២ភាគ៣ ជាលើកដំបូងនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០០៨ ហើយបក្សចម្រុះគ្រប់គ្រងប្រទេសនេះ ក៏ប្រឈមមុខនឹងបក្ស ប្រឆាំងដែលមានគណបក្ស៣រួមគ្នា ប្រកបដោយការទុកចិត្តពីអ្នកបោះឆ្នោតផងដែរ។
បក្សប្រឆាំងមាន៣ភាគីនេះ ដឹកនាំដោយអតីតឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ៕ (Radio Australia)