កិច្ចប្រជុំ​ស្តីពី​បញ្ហា​ការ​ជួញដូរ​មនុស្ស​នៅ​កោះ​បាលី

ទន្ទឹម​ពេល ​នឹង​ជំនួប​ប្រជុំ​ថ្នាក់​ទេសរដ្ឋមន្ត្រី​នៅ​កោះ​បាលី​ ស្តីពី​បញ្ហា​ការ​ជួញដូរ​មនុស្ស​ តួលេខ​នៃ​អង្គការ​សហប្រជាជាតិ​ បង្ហាញ​ថា​ មាន​មនុស្ស​យ៉ាង​តិច​ណាស់​ចំនួន​ប្រាំពីរ​ពាន់​នាក់​បាន​ចុះ​បញ្ជី​ជាមួយ​ នឹង​ការិយាល័យ​អង្គការ​សហ ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ថា​ជា​ ជនភៀសខ្លួន។

ទីភ្នាក់ងារ​ជនភៀស​ខ្លួន​របស់​ អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​កាន់​តែ​ច្រើន​បាន​មក​ដល់​ប្រទេស​ឥណ្ឌូណេស៊ី ​ដោយ​ធ្វើ​ឲ្យ​តួលេខ​មាន​ការ​កើន​ឡើង​ជិត​ ៨០%​បើ​ប្រៀប​ធៀប​នឹង​តួលេខ​ឆ្នាំ​មុន​ ដែលជា​កំណើន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។​ ជិត​ពាក់​កណ្ដាល​នៃ​ជនភៀស​ខ្លួន​ដែល​មក​ដល់​ឥណ្ឌូណេស៊ី​គឺ​មក​ពី​ប្រទេស​ អាហ្វហ្គានីស្ថាន។​

ទីភ្នាក់ងារ ​ជនភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​មាន​តួនាទី​ចុះ​បញ្ជី​ជន ភៀសខ្លួន​ និង​ជន​ស្វែង​សុំសិទ្ធិ​ជ្រក​កោន​ ​ហើយ​បន្ទាប់​មក​ធ្វើ​ការ​វាយ​តម្លៃ​ស្ថានភាព​ពួក​គេ។ ​នៅ​ចុង​ខែ​មករា​ ការិយាល័យ​នេះ​បាន​រាយការណ៍​មក​ថា​ មាន​មនុស្ស​ជាង​ ៤​ពាន់​នាក់​កំពុង​រង់ចាំ​ការ​សម្ភាសន៍​ជា​លើក​ដំបូង​របស់​ពួក​គេ ដោយ​ការិយាល័យ​របស់​អង្គការ​សហ​ប្រជាជាតិ​​មិនអាច​ធ្វើ​ការងារ​ទាន់។​

តួលេខ ​ស្ដិតិ​​អង្គការ​សហប្រជាជាតិ​មួយ​បង្ហាញ​ឲ្យដឹងថា​ ​អង្គការសហប្រជា ជាតិ​រំពឹង​ថា និន្នាការ​នៃ​​ការ​ធ្វើ​ដំណើរទៅ​​​ដល់​​នៃ​ជនភៀស​ខ្លួន​​នឹង​​កើត​មាន​ឡើង​ ជា​បន្ត​ទៀត​ ហើយ​រយៈពេល​យូរ​នៃ​ការ​រង់​ចាំ​​សម្រាប់​ការ​សម្ភាសន៍​ និង​ការ​​ទៅ​តាំង​ទីលំនៅ​ថ្មី​នោះ​ អាច​​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ធ្វើ​ការ​ប្រថុយ​គ្រោះថ្នាក់​​​ដោយ​ ធ្វើ​ដំណើរ​តាមទូក​​ថែមទៀត​មក​កាន់​ប្រទេស​អូស្ត្រាលី​៕ (Radio Australia)

Related Articles

Back to top button
Close
Close