ការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតប្រព្រឹត្តទៅដោយជោគជ័យ
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣នេះ លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិបានថ្លែងថា ការបាញ់ បានអះអាងថា ការបាញ់គ្រាប់ពិតប្រភេទ BM21 និងគ្រាប់ ១៣០មិល្លីម៉ែត្រប្រព្រឹត្តទៅដោយជោគជ័យ ហើយការបាញ់នេះគឺចំគោលដៅ១០០ភាគរយ។

លោក ទៀ បាញ់ បន្តថា ការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនេះ គឺដើម្បីបង្ហាញពីកិត្យានុភាពរបស់កម្ពុជា មិនមែនសម្ញែងទៅប្រទេសជិតខាងនោះឡើយ។
លោកឧត្តមសេនីយ៍ឯក ឥត សារ៉ាត់ មេបញ្ជាការរងកងទ័ពជើងគោក និងជាបញ្ជាការហ្វឹកហ្វឺនបានឲ្យដឹងថា អាវុធដែលបានយកមកសាកល្បងបាញ់នាពេលនេះគឺជាអាវុធថ្មីដែលទើប នាំចូលពីបរទេស ដើម្បីបំពាក់ដល់កងយោធពលខេមរភូមិន្ទក្នុងការការពារបូរណភាពទឹកដី ខុសពីអាវុធដែលបានបាញ់សាកល្បងកាលពីឆ្នាំ២០១០កន្លងទៅនៅឯស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំងដែលជាអាវុធចាស់ៗសល់ពីសង្គ្រាម។
លោក បន្តថា ការបាញ់ចែកចេញជា២ដំណាក់កាល ដំណាក់កាលទី១ បាញ់អាវុធធុនធ្ងន់ ១៣០ មីល្លីម៉ែត្រ ១គ្រាប់ម្តង និងដំណាក់កាលទី២បាញ់អាវុធប្រតិកម្ម BM21 ក្នុងរយៈចម្ងាយ ១៦គីឡូ ម៉ែត្រក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីក្រុមទាហានបញ្ចប់ការហ្វឹកហ្វាត់អស់រយៈពេល៤ខែរួចមក៕