និស្សិត​បរទេស​ជា​ច្រើន​សុខ​ចិត្ដ​ទៅ​រក​ស៊ី​ផ្លូវ​ភេទ​ដើម្បី​យក​លុយ​បង់​ថ្លៃ​សាលា​

ក្រុម​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ ក្នុង​ប្រទេស​ នូវ៉ែល​ហ្សេឡង់​កំពុង​អំពាវ​ នាវ​ឲ្យ​មាន​ការ​កិច្ច​ការ​ពារ​កាន់​តែ​ប្រសើរ​ឡើង​ដល់​និស្សិត​អន្ដរ​ជាតិ​ ដែល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ឧស្សាហកម្ម​រក​ស៊ី​ផ្លូវ​ភេទ។

តាម ​ច្បាប់​និស្សិត​បរទេស​ត្រូវ​គេ​ហាម​ដាច់​ខាត​មិន​ឲ្យ​ធ្វើ​ការ ​ងារ​នៅ​ក្នុង​វិស័យ​រក​ស៊ី​ផ្លូវ​ភេទ។ ប៉ុន្ដែ​អ្នក​ខ្លះ​ ដែល​ភាគ​ច្រើន​មក​ពី​អាស៊ី​បាន​សម្រេច​ចិត្ដ​ធ្វើ​ការ​បម្រើ​ផ្លូវ​ភេទ​ ដើម្បី​រក​លុយ​ជួយ​បង់​ថ្លៃ​ការ​សិក្សា​របស់​ពួក​គេ។

អ្នក​ស្រី Catherine Healy អ្នក​សម្រប​សម្រួល​ថ្នាក់​ជាតិ​នៃ​អង្គការ Prostitutes Collective ឬ​ក្រុម​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​បាន​ប្រាប់​ Radio Australia ថា ច្បាប់​បច្ចុប្បន្ន​ធ្វើ​ឲ្យ​មាន​ការ​កេង​ប្រវ័ញ្ច​លើ​និស្សិត​បរទេស។

អ្នក ​ស្រី Catherine Healy បាន​លើក​ឡើង​នូវ​ករណី​មួយ​ដែល​និស្សិត​បរទេស​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ការ ​សិក្សា​នៅ​ពេល​ដែល​ម្ចាស់​បន​ស្រី​មួយ​កន្លែង​បដិសេធ​មិន​ព្រម​បង់​លុយ​ឲ្យ ​នាង​។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា នាង​មិន​អាច​ទៅ​រក​ជំនួយ​ពី​នរណា​បាន។ នាង​មិន​អាច​ទៅ​រក​ប៉ូលិស​ឲ្យ​ជួយ​បាន ហើយ​នាង​ក៏​មិន​អាច​យក​រឿង​នេះ​ទៅ​ពិភាក្សា​ជា​មួយ​នឹង​សាលា​របស់​នាង​បាន​ ទៀត។ អ្នក​ស្រី​ថា​តាម​ពិត​ទៅ​ផល​វិបាក​នៃ​ច្បាប់​ដែល​ហាម​មិន​ឲ្យ​និស្សិត​បម្រើ ​ការ​ងារ​នៅ​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទ​នេះ រួម​ចំណែក​ធ្វើ​ឲ្យ​ជន​ខិល​ខូច​កេង​ប្រវ័ញ្ច​ដល់​និស្សិត​ស្រី​នៅ​ក្នុង​ ករណី​នេះ៕(Radio Australia)

Related Articles

Back to top button
Close
Close