កម្ពុជា-វៀតណាម គ្រោងទូទាត់ ទំហំដី ដែលលយចូលគ្នា
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា នេះ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា-និង វៀតណាមគ្រោងទូទាត់ទំហំដី ដែលលយចូល គ្នាទៅវិញទៅមក បន្ទាប់ពីការរកឃើញ និង វាស់វែងរួចរាល់មកនោះ។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា អាជ្ញាធរនៃប្រទេសទាំងពីរ បានចុះវាស់វែងពីទំហំដីដែលលយចូលគ្នានោះ រួចរាល់ហើយ ឥឡូវកំពុងតែគណនាដើម្បីបញ្ជូនទិន្នន័យ ទៅថ្នាក់លើ សុំការឯកភាព ទើបធ្វើការដោះដូរជាក្រោយ ។
យោងតាមរបាយការណ៏ដែលលើកឡើងដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំទៅ បានឲ្យដឹងថា ដីកម្ពុជាលយចូលប្រទេសវៀតណាម មានទំហំសរុប ៩១៦ហិកតា និង វៀតណាមលយ ចូលមកប្រទេសកម្ពុជា សរុបចំនួន ២.១៦០ហិកតា ។ ដោយលោកថានឹងមានការទូទាត់គ្នា ជាមួយការសន្យា នឹងមិនធ្វើឲ្យទឹកដីខ្មែរ បាត់បង់សូម្បីតែមួយមីល្លីម៉ែត្រទេ៕