ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ប្រតិ​កម្ម​នឹង​អង្គ​ការ​លើក​លែ​ង​ទោស​អន្ដរ​ជាតិ​

Cambodia News

ភ្នំពេញ​  ៖​ កាលពី​រសៀល​ ថ្ងៃ​ទី​២៨ ​ខែមីនា ​ឆ្នាំ​២០១៣​ ក្រុម​អ្នក​រត់​ ម៉ូតូឌុប​និង​រ៉ឺ​ម៉ក​កង់​បី​ប្រមាណ​១០០​នាក់​ បាន​ជួបជុំគ្នានៅទីលាន​ ប្រជា​ធិបតេយ្យ​ សង្កាត់​វត្ដ​ភ្នំ​ ខណ្ឌ​ដូន​ពេញ​ តវ៉ា​ប្រតិកម្ម​ប្រឆាំង​ទៅ​នឹង​ ប្រធាន​អង្គការ​លើកលែងទោស​អន្ដរជាតិ​  ដែល​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​លើក​ លែង​ទោស​ជនល្មើស​ យ៉ោ​ម​ បុ​បា្ព​ និង​ បក្ខពួក​នៅ​លើ​ទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ ចុះ​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៣​ ​ ។​

​ប្រធាន​សមាគម​ រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ តំណាង​ក្រុម​ អ្នក​រត់​ម៉ូតូឌុប​និង​រ៉ឺ​ម៉ក​កង់​បី លោក​ ឯ​ សុភា​ស់​ ​ បានឱ្យ​ដឹង​ថា​ អ្វី​ដែល​អ្នក​ភូមិ​បឹង​កក់​​ប្រមាណ​៣០​ នាក់​ដែល​តែងតែ​ដើរ​អុកឡុក​បង្ក​ឱ្យ​មាន​ភាព​ចលាចល​ដល់​សង្គម​ទាមទារ​ឱ្យ​ មានការ​ដោះ​ជនល្មើស​ចេញពី​គុក​ទាំង​ បំពាន​​លើ​ផ្លូវច្បាប់​ និង​បាន​នាំ​គ្នា​បំផ្លើស​ ការ​ពិត​បង្វែរ​សំណុំរឿង​ពី​ករណី​អំពើ​ហិង្សា​  ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ទៅ​ ជា​ករណី​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹង​កក់​ទៅ​ វិញ​ ។​

ពួក​គេ​តែងតែ​ដើរ​សុំ​កិច្ច​អន្ដរា​ គម​ន៍​ទៅ​តាម​បណ្ដា​ស្ថាប័ន​ជាតិ​-​អន្ដរ​ ជាតិ​នានា​ ដើម្បី​សុំ​ជួយ​អន្ដរាគមន៍​ឱ្យ​ ដោះ​លែង​ជនល្មើស​ យ៉ោ​ម​ បុ​បា្ព​ ពី​ពន្ធ​ នាគារ​ និង​បញ្ឈប់​ការ​ចោទប្រកាន់​ជន​ ល្មើស​ជា​ប្ដី​ ព្រមទាំង​បញ្ឈប់​ការ​តាម​ ចាប់ខ្លួន​ជនល្មើស​ជា​ប្អូនប្រុស​២​នាក់​ទៀត​ ទាំង​បំពាន​ ។​

គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​២៧​ខែមីនា​ ឆ្នាំ​២០១៣​ តុលាការ​កំពូល​បាន​ច្រាន​ ចោលការ​ស្នើ​សុំ​ការ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​ អាសន្ន​ពី​ជនជាប់ចោទ​ យ៉ោ​ម​ បុ​បា្ព​ ដោយ​ ចាត់​ទុក​ថា​ ករណី​នេះ​ជា​បទល្មើស​ព្រហ្ម​ ទណ្ឌ​ ដែល​គាត់​បាន​វាយ​ទៅ​លើ​អ្នក​រត់​ ម៉ូតូឌុប​ចំនួន​២​នាក់​ ហើយ​ក៏​មិនមែន​ជា​ រឿង​ជម្លោះដីធ្លី​តំបន់​បឹង​កក់​នោះ​ឡើយ​ ៕

rrr-(3)

Related Articles

Back to top button
Close
Close