បក្សប្រឆាំង​អូស្ត្រាលី​សុំ​ឲ្យ​រដ្ឋា​ភិបាល​ស្នើទៅ​ប្រជាជាតិ​ដទៃ​ទៀត​ឲ្យ​បញ្ឈប់​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន

លោក Joe Hockey ​អ្នកនាំពាក្យ​ផ្នែក​ផែនការ​ថវិកា​នៃ​បក្សប្រឆាំង​អូស្ត្រាលី​កំពុងតែ​ទទូច​ សុំ​ឲ្យ​រដ្ឋាភិបាលស្នើទៅ​ប្រជាជាតិ​ដទៃ​ទៀត​ឲ្យព្យាយាម​បញ្ឈប់​ទម្លាក់​ តម្លៃ​រូបិយ​ប័ណ្ណ​របស់​ខ្លួន​។

វិស័យ ​​ជាច្រើន​នៃ​ សេដ្ឋកិច្ចអូស្រ្តាលី​​ ជាពិសេស​វិស័យ​ទេសចរណ៍ និង​ផលិតកម្ម​ កំពុងតែ​ជួប​នឹង​ការលំបាក​ដោយ​សារ​ប្រាក់​ដុល្លារ​អូស្ត្រាលី​មាន​តម្លៃ​ ខ្ពស់ បើប្រៀប​ធៀបទៅ​នឹង​រូបិយប័ណ្ណ​​ដទៃទៀត​នៅ​លើ​ពិភព​លោក។

លោក ​ Joe Hockey ​និយាយ​ថា  លោក​រដ្ឋមន្រ្ដី​ផែនការ​ថវិកា​អូស្ត្រាលី​គួរតែ​ស្នើសុំ​ឲ្យ​ប្រជាជាតិ​ ដទៃទៀត​​រិះរក​វិធី​ផ្សេងទៀត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​រូបិយប័ណ្ណនេះ។

លោក​ថា លោក​រដ្ឋមន្រ្ដី​ផែនការ​ថវិការ​អូស្ត្រាលី​គួរតែ​និយាយ​ទៅកាន់​ប្រទេស​​ទាំង​ឡាយនោះ​ថា ល្មម​ឈប់​ទម្លាក់​តម្លៃ​ប្រាក់​​របស់​ខ្លួន​ហើយ​ ពីព្រោះ​ប្រទេស​អូស្រ្តាលី ​និង​ប្រទេសកាណាដា​ជាដើម កំពុងតែ​ខាត​បង់​សម្បើម​ណាស់​៕ (Radio Australia)

Related Articles

Back to top button
Close
Close