អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ប្រតិ​កម្ម​ចំពោះ​អ​ត្ត​បទ​របស់​វិទ្យុ​អាស៊ី​សេរី​

Cambodia News

ភ្នំ​ពេញ​៖ អ្នកនាំពាក្យ ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន បាន​ប្រតិកម្មខ្លាំងៗចំពោះ​វិទ្យុ​អាស៊ីសេរី ដែល​បាន​ផ្សាយ​អត្ថបទ​និយាយ​អំពី​ការបាត់បង់​ទឹកដី​នៅតាម​ព្រំដែន​ប្រទេស​ ថៃ ដែល​ប្រតិកម្ម​នេះ​ត្រូវបាន​បញ្ចេញ​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​ នៅ​ក្នុង​សន្និ​សីទកាសែត​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើនរូប​ទៀតផង។

លោក ផៃ ស៊ី​ផានបានបញ្ជាក់​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​នឹង​អាច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​វិទ្យុ​អាស៊ីសេរី។ មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិបាល​​រូបនេះ​បានបញ្ជាក់​ផងដែរ​ថា ព័ត៌មាន​ដែល​ត្រូវបាន​ផ្សព្វ​ផ្សាយ​​នេះ ជា​ព័ត៌មាន​ភូតកុហក​ទាំងស្រុង។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក​ឧ​ត្ត​ម​សេនីយ​ឯក ឈុំ សុជាតិ​បាន​បញ្ជាក់ថា កម្ពុជា​មិនបាន​បាត់បង់​ទឹកដី​របស់ខ្លួន​ឡើយ «សូម្បី​មួយ​មី​ល្លី​ម៉ែត្រ»។ ចំពោះ​មន្ត្រីជាន់ខ្ពស់​យោធា​រូបនេះ ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​អាច​នាំអោយ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២៧ ខែមីនា ម្សិលមិញ វិទ្យុ​អាស៊ីសេរី​បាន​ចុះផ្សាយ​នូវ​អត្ថបទ​មួយ មាន​ចំណងជើង​ថា ពលរដ្ឋ​តាម​ព្រំដែន​ចោទ​ទាហាន​ថៃ​ថា​រំលោភ​យក​ទឹកដី​ខ្មែរ។ នៅក្នុង​​​អត្ថបទ​នោះ វិទ្យុ​ស​អាស៊ីសេរី​បាន​ដកស្រង់​នូវ​សម្តី​បុរស​វ័យ​ជិត ៦០ឆ្នាំ ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម​ ​បាន​លើកឡើងថា ព្រំដែន​ក្នុងស្រុក​សំឡូត ដែល​កងទ័ព​ខ្មែរ​ក្រហម​​គ្រប់គ្រង​ចន្លោះ​ពី​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ១៩៩៦ ត្រូវ​ថៃ រំលោភ​យក​មិនតិចជាង ១០គីឡូម៉ែត្រ ពី​ច្រកព្រំដែន​កម្ពុជា-ថៃ​នោះទេ៕

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

Related Articles

Back to top button
Close
Close