ក្មេង​ស្រី​រង​គ្រោះ ​២​នាក់​ចោទ​ប្រកាន់​លើ​លោក​ស្រី​លី​ ពៅ ​ជា​អ្នក​ធ្វើ​ទារុណ​កម្ម​

Cambodia News

ភ្នំ​ពេញ​​ ៖​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២​៧​ ខែមី​នា ​ក្មេង​ស្រី​ ២​នាក់ ​ដែល​​រង​គ្រោះ​ដោយ​សារ​ការ​ធ្វើ​ទា​រុណ​កម្ម​ពី​លោក​ស្រី​លី​ ពៅ​ ភរិយា​លោក​ឧកញ៉ា​វែង​ លី​តិច​ឡា​ ​​បាន​ចូល​ទៅ​បំ​ភ្លឺ​នៅ​តំ​ណាង​អយ្យ​ការ​សា​លា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​ ។​ ​

ក្មេងស្រីរងគ្រោះដោយសារការធ្វើទារុណកម្មពីលោកស្រីលី ពៅ ភរិយា​លោក​ឧក​ញ៉ាវែង​ លីតិចឡា។
ក្មេងស្រីរងគ្រោះដោយសារការធ្វើទារុណកម្មពីលោកស្រីលី ពៅ ភរិយា​លោក​ឧក​ញ៉ាវែង​ លីតិចឡា។

ក្មេង​ស្រីរង​គ្រោះ នាង​សង់​ គន្ធា​ អាយុ​១​៧​ឆ្នាំ​ និង​នាង​ម៉ក់​ ផល្លី​ អា​យុ​១​៧​ឆ្នាំ​ដែរ​ គឺ​ជា​កូន​ចិញ្ចឹម​ក្នុង​គ្រួ​សារ​លោក​ឧកញ៉ា​វែង​ លី​តិច​ឡា​ បាន​ចូល​ខ្លួន​ទៅ​បំ​ភ្លឺ​នៅ​តំ​ណាង​អយ្យ​ការ​តាម​រយៈ​មេ​ធា​វី​ អង្គការ​ស៊ីសា​ ដែល​ការ​សាក​សួរ​នេះ​បាន​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ​ ។

ក្រោយ​ពី​សាក​សួរ​ បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​តំ​ណាង​អយ្យ​ការ​គឺ​នាង​ទាំង​២​នាក់​បាន​ចោទ​ ប្រកាន់​លើ​លោក​ស្រី​លី​ ពៅ​ ជា​អ្នក​ធ្វើ​ទារុណ​កម្ម​ឥត​ល្ហែ​ ដើម្បី​ដាក់​ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ចាត់​ការ​តាម​នី​តិ​វិធី​បន្ដ​ទៀត​ ។​ ដោយ​ឡែក​លោក​ឧកញ៉ា​វែង​ លី​តិច​ឡា​ ព្រះ​រាជ​អា​ជ្ញារង​មិន​បាន​ចោទ​ប្រ​កាន់​ទេ​ ដោយ​យោង​ទៅ​លើ​របាយ​ការណ៍​សន្និដ្ឋាន​របស់​សមត្ថ​កិច្ច​ដែល​បញ្ជាក់​ថា​ លោក​ឧកញ៉ា​មិន​ពាក់​ព័ន្ធ​ក្នុង​រឿង​នោះ​៕

 

Related Articles

Back to top button
Close
Close