សហភាព​អឺ​រ៉ុប​ស្នើ​សាលា​ក្ដីខ្មែរ​ក្រហម​​ កាត់​បន្ថយ​បុគ្គ​លិក ​ដែល​មិន​ចាំបាច់​

Cambodia News

ភ្នំ​ពេញ៖ ​កាល​ពី​ថ្ងៃ​ទី​២៧ ខែមិនា ឆ្នាំ​២០១៣ សហភាព​អឺរ៉ុប​បានទាមទារ​ភាគី​រដ្ឋាភិបាល​តំណាង​សាលាក្ដី កាត់បន្ថយ​បុគ្គលិក​ ដែល​មិន​ចាំ​បាច់ ដើម្បី​ប្រើប្រាស់​កញ្ចប់​ជំនួយ ចំ​គោលដៅ និង មាន​ប្រសិទ្ធភាព ។​

ប្រធាន​នាយកដ្ឋាន​សា​រគ​មនាគ​ម​ន៏​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឱម ច័ន្ទ​តារា បាន​ថ្លែងថា ការទា​មន​ទារ​ឲ្យ​កាត់​បន្ថយ​បុគ្គលិក​ ដែល​មិន​​ចាំបាច់​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​បិទទ្វារ​មួយ រវាង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​លោក ហ្ស​ង់​-​ហ្វ្រង់​ស្វ័រ កូតាំ​ង (Jean-Francois Cautain) និង លោក​សុខ អាន ឧនាយករដ្ឋមន្ត្រី ទទួលបន្ទុក​សា​ក្ដី​ខ្មែរក្រហម ។​

គួរបញ្ជាក់​ថា ភាគី​ជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ពេល​នេះ​បាន​ប្រឈម បញ្ហា​កង្វះ​ខាត​ថវិកា​ប្រមាណ​៧​លាន​ដុល្លារ ។​កាលពី​ពេល​ថ្មីៗ បុគ្គ​លិក​​ផ្នែក​បក​ប្រែភាសារ ជាច្រើន​នាក់ បាន​ធ្វើ​កូដកម្ម មិន​ចូល​បំរើ​ការងារ ខណៈ​ដែល​សាលាក្ដី​ពហុ​ជាតិ​នេះ​បាន​ជំពាក់​ប្រាក់ខែ​ពួកគេ យ៉ាង​ហោចណាស់់​៣​ខែ ​​ប៉ុន្តែ​ក្រោយមក​ដោយ​មាន​ការសម្របសម្រួល ទើប​ក្រុម​បុគ្គលិក​ទាំងនោះ​ចូល​បំរើ ការងារ​វិញ ៕

សាលាក្តីខ្មែរក្រហម ។
សាលាក្តីខ្មែរក្រហម ។

Related Articles

Back to top button
Close
Close