បុរស ​៣​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ឆ្ល​ង​ថ្នល់​ ត្រូវ​រថ​យន្ត​បុក​ស្លាប់​ម្នាក់​ របួស​ធ្ងន់​២​នាក់​

Cambodia News

ភ្នំពេញ៖ កាលពី​ម៉ោង០និង៣០នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ បុរស​​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងផ្លូវ ត្រូវ​រថ​យន្ត​បុក​​ស្លាប់​ម្នាក់​នៅនឹងកន្លែង ឯ២នាក់​ទៀត​រងរបួស​ធ្ងន់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ២ ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ហេតុ​ រថយន្ត​ឡិច​ស៊ី​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-9539 បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​ឃ្លី​ក ពណ៌​ទឹកក្រូច​លាយ​ខ្មៅ ជិះ​គ្នា៣នាក់ ចេញពី​ផ្លូវ​បេតុង ពី​លិចទៅ​កើត ឆ្លងកាត់​ផ្លូវត្រូវ​រថយន្តបុក​ផ្លោង​អូស​ជិត១០០ម៉ែត្រ នាំយក​អ្នកជិះ​ម៉ូតូ២នាក់​ទៅជា​មួយ ចំណែក​ម្នាក់ទៀត​ខ្ទាត​ទៅ​ចិញ្ចើមផ្លូវ​ខាងស្តាំ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ភ្លាមៗ ឯ២នាក់​ទៀត​របួសធ្ងន់។

ក្នុងចំណោម​ជនរងគ្រោះ៣នាក់ ស្គាល់​អត្តសញ្ញាណ​ម្នាក់ ​ឈ្មោះ រស់ ចំរើន ភេទ​ប្រុស ជា​មេកា​ថ្នាំ​បៀក នៅ​បុរី​ប៉េង​ហួត ​រង​របួសធ្ងន់ បញ្ជូន​តាម​រថយន្ត​ស​ង្ក្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

​ក្រោយពី​បុក​ភ្លាម រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ តែ​ជ្រុះ​ស្លាក​លេខ​នៅ​កន្លែង​កើត​ហេតុ។ ចំ​ណែក​ សព​ជនរងគ្រោះ​សមត្ថកិច្ច​ដឹកយក​ទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃ៕ ហេង នាង​

SAM_0802SAM_0815

SAM_0813

Related Articles

Back to top button
Close
Close