ក្រសួង​ការ​បរទេស​វៀតណាម​ទាមទារ​ឲ្យ​ចិន​សង​ការ​ខូចខាត​ដល់​ទូក​នេសាទ​វៀតណាម

ប្រទេស​ វៀតណាម​បាន​ចោទ​ប្រកាន់​នាវា​ចិន​ថា​បាន​ធ្វើ​ការ​បាញ់​ប្រហារ​មក​លើ​ទូក​ នេសាទ​វៀតណាម​នៅ​ក្នុង​ដែន​ទឹក​ដែ​ល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ ត្បូង។

រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​ មាន​ប្រសាសន៍​ថា​ កាល​ពី​សប្ដាហ៍​មុន​ ទូក​នេសាទ​វៀតណាម​បាន​ធ្វើ​ការ​នេសាទ​នៅ​ក្បែរ​ប្រជុំ​កោះ​ Paracel ​នៅ​ពេល​ទូក​នេសាទ​នោះ​​ជួបនឹងការ​ប្រដេញ​ និង​បាញ់​ប្រហារ​ពី​សំណាក់​នាវា​ចិន​ បណ្ដាល​ឲ្យ​ឆេះ​បន្ទប់​នៅ​លើ​ទូក។​

ក្រសួង ​ការ​បរទេស​វៀតណាម​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​នៃ​នាវា​ចិន​ដែល​រង​ការ​ចោទ​ ប្រកាន់​នោះ​ទេ។​ ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ ក្រសួង​ការ​បរទេស​វៀតណាម​បាន​ចេញ​នូវ​ការ​តវ៉ា​យ៉ាង​ខ្លាំង​មួយ​ចំពោះ​អ្វី​ ដែល​គេ​ហៅថា​ ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អធិបតេយ្យភាព​ដែនដី​របស់​ខ្លួន​។​

ក្រសួង​ការ​បរទេស​វៀតណាម​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​សង​ការ​ខូចខាត​ដល់​ក្រុម​អ្នក​នេសាទ។​

វៀតណាម ​ និង​ចិន​គឺ​ជា​ប្រទេស​ពីរ​ដែល​បច្ចុប្បន្ន​នេះ​បាន​ទាមទារ​យក​​​តំបន់​ ប្រជុំ​កោះ​ Paracel ​និង​ Spratley​ ថា​ជា​ដែនដី​របស់​ខ្លួន​ទៅ​លើ។ ប្រជុំ​កោះ​ Paracel ​និង​ Spratley​ គឺជា​តំបន់​ជម្លោះ​ដែនដី​អន្តរជាតិ​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បួង៕​(Radio Australia)

Related Articles

Back to top button
Close
Close