​ស្លាប់​ ២នាក់​ របួស​ធ្ងន់​ស្រាល ​៦​នាក់​ ដោយ​គ្រោះ​ថ្នាក់​ចរាចរ​ នា​ថ្ងៃ​ទី​២៦ ​មីនា​

Cambodia News

ភ្នំពេញ ​៖​ យោង​តាម​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃទី​២៦​ ខែមីនា​ ឆ្នាំ​២០១៣​ មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​នៅ​ទូទាំង​ប្រទេស៥​លើក (​យប់ ៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ (​ប្រុស​) របួសធ្ងន់​៣​នាក់ (​ប្រុស​) និង​របួស​ស្រាល​ ៣​នាក់​(​ប្រុស)។ នៅក្នុង​គ្រោះថ្នាក់​ចរាចរ​ទាំង៥​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប៩​គ្រឿង ក្នុង​នោះ​ម៉ូតូ​៥​គ្រឿង និង ​រថយន្ត​ធុន​តូច៤​គ្រឿង។

indexរបាយការណ៍ ​ដដែល​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង គឺ​បណ្តាល​មកពី​មិន​គោរព​សិទ្ធិ​ ១​លើក មិន​ប្រកាន់​ស្តាំ ១​លើក ប្រជែង គ្រោះថ្នាក់ ១​លើក ស្រវឹង ១​លើក បត់​គ្រោះថ្នាក់ ១​លើក ក្នុងនោះ​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ៤ នាក់ (​យប់ ០៣ នាក់)។

ប្រភពព័ត៌មាន ​ពី​នាយកដ្ឋានសណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ទៀតថា កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៣ រថយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព មាន​ចំនួន ១២៣​គ្រឿង គឺ រថយន្ត​ទេសចរណ៍ ១៦​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ៣៦​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ១២​គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច ៤​គ្រឿង និង រថយន្ត​ដឹកទំនិញ​ធុន​ធំ ៥៥​គ្រឿង។

រថយន្ត​ទាំងអស់​ខាងលើ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់ នៅ​អធិការដ្ឋាន​នគរបាល ស្រុក​/​ខណ្ឌ ១៦​គ្រឿង​នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​/​ខេត្ត ៦០​គ្រឿង និង នៅ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​៤៧​គ្រឿង ៕

 

Related Articles

Back to top button
Close
Close