កម្ពុជាលើ​កទឹក​ចិត្ត​អ្នក​សារ​ព័ត៌​មាន​រាយ​ការណ៍​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​បាន​ច្រើន​

Cambodia News

ភ្នំ​​ពេ​ញ​​​៖ ​​ក្នុង​​​​ពិ​​ធី​​បើ​ក​​​សិ​ក្ខា​សា​លា​​​ប​ណ្តុះបណ្តាល​​អ្ន​ក​​សារ​ព័ត៌​មាន​ ​ស្តី​ពី ​សុ​វ​ត្ថិ​ភាព​​​ច​រា​ច​រ​ណ៍​​ផ្លូ​វ​​​គោ​ក​ ​នា​​ព្រឹ​ក​​ថ្ងៃ​ទី​​​២​៧​ ​​​​​មីនា​​​ ​​​២០១៣ ​នៅ​​​សណ្ឋាគា​រ​ ​សា​ន់វ៉េ​​ ​​ក្រុ​ម​​​ម​​ន្រ្តី​​​ជាតិ​​ ​និ​ង​​​អ​ន្ត​រ​ជា​តិ​ ​បាន​​​អំ​ពាវ​​នាវ​​​ឱ្យ​​​ប​ណ្តា​​​អ្ន​ក​​​សា​រព័​​ត៌មា​ន​​​នៅ​​ក្នុ​ង​​​ប្រ​ទេ​ស​​​​​ក​ម្ពុ​ជា​​​ ​ប​ន្ត​​ជួ​យ​​​ផ្ស​ព្វផ្សា​យ​​​រ​បា​យកា​រ​ណ៍​​ព័​ត៌​​មាន​​​ទា​ក់​ទង​​​នឹ​ង​​សុ​វ​ត្ថិ​​​ភា​ពច​រា​​​ច​រ​ណ៍​​ ​ផ្លូ​វ​​​គោក​។​

​លោ​ក​ ខៀ​វ​ ​កា​ញារី​ទ្ធ អ្នកនាំពាក្យ​​​រាជរ​ដ្ឋាភិបា​ល និ​ង​ជា​​រដ្ឋម​ន្ត្រី​ក្រ​សួង​​ព័ត៌មា​ន បាន​​មានប្រ​សាសន៍​ថា​ «ទោះបីជា​​​​អ្នកបង្ក​​គ្រោះថ្នា​ក់​ចរាចរណ៍ ​បាន​​បង់លុ​យ ស​ង​សំណង​​ដល់​​ជន​​រង​គ្រោះ និ​ង​គ្រួសា​រ​ជន​រងគ្រោះ​ក្តី​ ក៏ប៉ុន្តែ​​អ្នកប​ង្ក​គ្រោះថ្នាក់​​ចរាចរ​ណ៍​នោះ ​គឺ​មិន​​អាច​​រួចខ្លួ​ន ពោល​​គឺ​​នៅតែ​​ត្រូវ​​ផ្តន្ទា​ទោស​​តាម​ច្បាប់​​។​​

កិច្ចពិភាក្សាអន្តរជាតិស្ដីពីសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។
កិច្ចពិភាក្សាអន្តរជាតិស្ដីពីសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។

លោ​ក ​ខៀវ​ ​កា​ញារី​ទ្ធ​ បា​ន​​ប​ន្តថា​ ​​​«​​​​ ​កា​រ​​​បង់​លុ​យ​ ​ស​ងជំ​ងឺ​ចិ​ត្ត​ ​ជា​​កា​រ​ងា​រ​​មួ​យ​​ផ្សេ​ង​​​ ​​​​ប៉ុ​ន្តែ​​​កំហុ​ស​​​ផ្នែ​ក​​ព្រ​ហ្មទ​ណ្ឌ​ ​នៅតែ​មា​ន​​​ ​ដូ​ច្នេះ​​អ្ន​ក​បើ​ក​បរ​ ​បើ​ក​​​បុក​​​គេ​​​ស្លាប់​ ​វា​​​អាច​​​ជា​​ប​ទ​​​មនុ​ស្ស​ឃាត​​​ដោ​យ​​​ចេ​ត​នា​ ​ឬ​​ដោ​យ​​​អ​​​ចេ​ត​នា​​​​ នេះ​​​ជា​​​កា​រងា​រ​ ​ដែ​ល​​ន​គ​របា​ល​ ឬ​ក៏​​​ព្រះ​រាជ​អា​ជ្ញា​ ​ត្រូវ​ធ្វើ​ ​ទោះ​​​ជា​​​គ្រួ​សារ​​​ជ​ន​​​រង​​​គ្រោះ​ ​មិ​ន​​​ប្តឹង​​​ក៏​ដោយ​​​។​

​ទោះ​​​ជា​​យ៉ា​ង​​​នេះ​​ក្ដី​ ​លោក​​ ខៀវ ​កាញារីទ្ធ ​​បាន​​ធ្វើ​កត់​​ការ​​សម្គាល់​​ថា​ ​កន្លង​​មក​​ក៏​មា​ន​កា​រ​សរសេ​រ​អត្ថបទ​​ភាគ​​ច្រើន​​​នៃ​អ​ត្ថបទ​​សរសេរ​ផ្សព្វ​​ផ្សាយ ​​​អំពី​​គ្រោះ​ថ្នា​ក់​​ច​រាច​រណ៍​​​ជា​​កា​រ​បរិយាយ​​​ទូទៅ​ ​និង​​កម្រ​មា​ន​ជា​​​កា​រ​​​វិ​​​ភាគ​​​​ស៊ី​ជំ​រៅ​​ឱ្យ​​​គ្រ​​​ប់​​​ជ្រុ​ង​​​ជ្រោ​យ​​ណា​ស់​។​​​

នៅ​​​ក្នុ​ងវ​គ្គ​​បណ្តុះ​​​ប​ណ្តាល​​​ ​ដ​ល់​​អ្ន​ក​កា​សែត​ ​​​លោក ​ត្រាំ​ ​អ៊ី​វ​តឹ​ក ​រ​ដ្ឋ​ម​ន្ត្រី​​​ក្រសួ​ង​​សាធារ​ណ​ការ​ ​​​និ​ង​​ដឹ​ក​​ជ​ញ្ជូ​ន​ ​​បា​ន​​​ស្នើ​​ឱ្យ​​​អ្ន​ក​​សា​រ​ព័​ត៌មា​ន​​​ទាំ​ង​អស់​​​ចូ​ល​រួ​ម​​ប​ង្កើ​ន​​កា​រ​ស​រសេ​រ​​​អត្ថ​ប​ទ​​​ប្រ​ក​ប​ ​​​ដោយ​​​​គុណ​ភា​ព​ ​និ​ង​​​មា​ន​​កា​រ​វិ​ភា​គ​​​ស៊ី​​​ជ​ម្រៅ​​អំ​ពី​​​សុ​វ​ត្ថិ​ភាព​​​ច​រា​ច​​រ​ណ៍​។

​លោ​ក​​ក៏​​​បាន​​ស្នើ​​ផ​ង​ដែ​រ​​ថា​​​ ​អត្ថ​ប​ទ​​​ទាំ​ង​​​នោះ​​គួ​រ​តែ​​មា​ន​​​ប្រ​ភព​​​ព័​ត៌​មាន​​​ច្បា​ស់​លាស់​​,​ ​ទំហំ​​នៃ​​​គ្រោះ​​​ថ្នា​ក់​​​​ច​រា​ច​រ​ណ៍​ ផ​ល​​ប៉ះ​ពា​​​ល់​​​​សេ​ដ្ឋ​កិ​ច្ច​ ស​​​ង្គ​ម​​​ និ​ង​​សុ​ខ​ភា​ព​​​សា​ធារ​ណៈ​​​​​ផ​​ង​​​​​​ដែរ​​​ ​។​ បើ​​​​តា​​​ម​​​​​​​លោ​​ក​​​​​​រ​​ដ្ឋម​​ន្រ្តី​​​​ក្រ​​សួ​​ង​​​​សា​ធា​​រណ​កា​​រ​​ ​​​​​​នៅ​​​​​​​ឆ្នាំ​​​​​២០​១​​១​ ​​គ្រោះ​ថ្នា​ក់​​​ច​​​រា​​ចរ​ណ៍​​បា​ន​​​ធ្វើ​​​ឲ្យ​​ក​ម្ពុ​ជា​​ ​ខា​ត​​​ប​ង់​​សេ​ដ្ឋ​​​កិ​ច្ចជាតិ​​រហូត​​ដល់​​ទៅ​​ ៣១០​​លាន​​ដុល្លារ​​សហរដ្ឋ​​អាម៉េរិក​៕

Related Articles

Back to top button
Close
Close