ការបោះឆ្នោតអាណត្តិទី៥ គឺយុត្តិធម៌ និងសេរីភាព បើទោះគ្មានវត្តមានទណ្ឌិតសម រង្ស៊ី
Cambodia News
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានមានប្រសាសន៍ជាថ្មីម្តងទៀតថា ការបោះឆ្នោត សកលអាណត្តិទី៥ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ គឺពិតជាយុត្តិធម៌ និងដោយសេរី បើទោះបីជាអវត្តមាន របស់បុគ្គលសម រង្ស៊ីក៏ដោយ។
ថ្លែងទៅកាន់ ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ជិតផុតអាណត្តិ អ្នកស្រីផែននី រីឆាដនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ ក្នុងកិច្ចជំនួបដោយ បិទទ្វានាទីស្តីការក្រសួងនោះលោក ហោ ណាំហុងបានមានប្រសាសន៍ថា គ្មានហេតុផលឡើង ដែលមជ្ឈដ្ឋានមួយចំនួន បានចោទប្រកាន់ប្រទេសកម្ពុជាថា ជាប្រទេសមិនមានតម្លាភាព និងយុត្តិធម៌ ខណៈដែលបោះឆ្នោតសកល អាណត្តិទីប្រាំងខាងមុខនោះ ដោយគ្មានលោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងនីរទេសខ្លួន នៅក្រៅប្រទេស ដើម្បីគេចវេះពីការចាប់ខ្លួនពីតុលាការខ្មែរ រឿងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមនោះ។
ជាមួយគ្នានោះ លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ បន្ទាប់ពីកិច្ចជំនួបនោះថា «ថ្វីត្បិតបើគ្មានលោក សម រង្ស៊ី ចូលរួម តែគណបក្សលោក សម រង្ស៊ី ក៏បន្តដំណើរការងារនយោបាយហ្នឹង ហើយចូលរួមក្នុងការបោះឆ្នោតហ្នឹងជាដដែល ដូច្នេះហើយ បុគ្គល សម រង្ស៊ីស្ថិតក្នុងច្បាប់ មិនមែនស្ថិតក្នុងផ្លូវនយោបាយទេ។
លោក កុយ គួង បន្តថា «វាអត់ពាក់ព័ន្ធថា ការបោះឆ្នោតហ្នឹងជាយ៉ាងណានោះ ពីព្រោះការបោះ ឆ្នោតជាសេរី សំខាន់គណបក្សគ្រប់និន្នាការ ចូលរួមក្នុងការបោះឆ្នោត មិនមែនផ្តោតលើបុគ្គល ដែលជាទណ្ឌិតនោះ ឡើយ»៕