តុលាការ​ហុងកុង​មិន​ឲ្យ​កម្មករ​បរទេស​ដែល​ធ្វើ​ការ​តាម​ផ្ទះ​​មាន​សិទ្ធិ​​​សុំ​សិទ្ធិ​រស់​នៅ​អចិន្ត្រៃយ៍

សម្ព័ន្ធ​ កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នៅ​ទីក្រុង​ ហុងកុង​បាន​និយាយ​ថា​ ការ​សម្រេច​ហាម​ឃាត់​​របស់​តុលាការ​​ដែល​មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែល​​ ធ្វើ​ការ​តាម​ផ្ទះ​​មាន​សិទ្ធិ​សុំ​សិទ្ធិ​រស់​នៅ​ជាអចិន្ត្រៃយ៍នោះ គឺជា​ការ​រើស​អើង។

តុលាការកំពូលហុងកុង​បាន​ សម្រេច​ថា​ កម្មករ​បរទេស​ដែល​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ហុងកុង​ប្រមាណ​ជា​ ៣​សែន​នាក់​ នឹង​មិន​មាន​សិទ្ធិ​ដូចជា​ជនបរទេស​ដទៃ​ ដោយ​មិន​អាច​សុំ​សិទ្ធិ​រស់​នៅ​អចិន្ត្រៃយ៍​នៅ​ក្នុង​ដែនដី​នៃ​ប្រទេស​ចិន​ នេះ​ទេ។​

អ្នកស្រី​ Eni Lestari ​មក​ពី​អង្គការ​សម្រប​សម្រួល​ជនទេសន្ត​រប្រវេសន៍​អាស៊ី ​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ថា ​មាន​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្ទះ​ចំនួន​តិច​ជាង​មួយ​ពាន់​នាក់​បាន​ ព្យាយាម​ដាក់​ពាក្យ​សុំ​រស់​នៅ​អចិន្ត្រៃយ៍​ក្នុង​ទីក្រុង​ហុងកុង​ក្រោយ​ដែល ​បាន​រស់​នៅ​ធ្វើ​ការ​នៅ​ទីនោះ​បាន​៧​ឆ្នាំ​មក​នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close