ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​ថា​ តំបន់​ប៉ាស៊ីហ្វិក​មាន​​សេដ្ឋកិច្ច​​លូតលាស់​យឺត

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ឲ្យ​ដឹង​ថា​ ការលូតលាស់​សេដ្ឋកិច្ច​​នៅតំបន់​ប៉ាស៊ី ហ្វិក​មានលក្ខណៈ​​យឺត​នៅ​ក្នុង​ឆ្នាំ ​២០១២​។ ​គេ​រំពឹង​ថា​ តំបន់​នេះ​នឹង​មាន​កំណើន​សេដ្ឋកិច្ច​យឺត​ជាង​នេះ​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៣​ នេះ។

ការ​ត្រួត​ពិនិត្យ​មើល ​ថ្មី​ ចុង​ក្រោយ​ស្ដីពី​សេដ្ឋកិច្ច​នៅ​តំបន់​ប៉ាស៊ីហ្វិក​របស់​ធនាគារ​អភិវឌ្ឍន៍​ អាស៊ី​ បាន​បង្ហាញ​ថា​ តំបន់​នេះ​មាន​កំណើន​សេដ្ឋកិច្ច​ចំនួន​ ៧.៣%​នៅ​ឆ្នាំ​២០១២​ ដែល​កំណើន​នេះ​តិច​ជាង​កាល​ពី​ឆ្នាំ​២០១១ ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​​ក្នុងកម្រិត​​ ៨.៣%។

នៅ​ឆ្នាំ​នេះ​ មាន​ការ​ព្យាករ​ថា​ តំបន់​នេះ​នឹង​មាន​កំណើត​សេដ្ឋកិច្ច​​ក្នុងកម្រិត​​ ៥.២%។​

បណ្ឌិត ​ Chris Edmonds ​អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​មាន​ប្រសាសន៍​ថា​ ការ​ធ្លា​ក់​ចុះ​នៃ​សេដ្ឋកិច្ច​នេះ​គឺ​ដោយសារ​ការ​ជិត​បញ្ចប់​នៃ​គម្រោង​ វិនិយោគ​ធំ​ៗ​ និង​គម្រោង​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​សាធារណៈ​មួយ​ចំនួន។​

វិស័យ​ទេសចរណ៍​កំពុង​ជំរុញ​​ឲ្យ​សេដ្ឋកិច្ច​​ងើប​ឡើង​វិញ​ជាមួយ​នឹង​តួលេខ​ដែលគេ​​រំពឹង​ថា​ នឹង​កើន​ឡើង​ទៀត​នៅ​ឆ្នាំ​នេះ។​

មាន​ការ​រំពឹង​ថា​ នឹង​មាន​កំណើន​សេដ្ឋកិច្ច​ឡើង​បន្តិច​វិញ​នៅ​ឆ្នាំ​២០១៤​ខាង​មុខ៕ (Radio Australia)

Related Articles

Back to top button
Close
Close