ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងជាលើកទី៣ ស្ដីពី ស្ថានភាពអាកាសធាតុ
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៣នេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានប្រកាសឲ្យដឹងថា សម្ពាធកំដៅនៅក្នុងប្រទេសកម្ពុជាអាចនឹងកើនឡើងពី ៣៩ទៅ៤០ អង្សាសេ ក្នុងរយៈពេលមួយខែ ពេញគឺចាប់ពីចុងខែមីនានេះ ដល់ចុងខែ មេសា ។
យោងតាមសេចក្ដីជួនដំណឹងលើកទី៣ ដែលចុះហត្ថលេចខាដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយមបានឲ្យដឹងថា នៅក្នុងរយៈពេល១ខែ (ចាប់ពីចុងខែមីនាដល់ចុងខែ មេសា ឆ្នាំ២០១៣ ) នៅក្នុងព្រះរាជាណាចក្រកម្ពុជាបាន នឹង កំពុងទទួលរងឥទ្ធិពលកម្រិតសម្ពាធទាប Lov Pressur Gradent ចាប់ពីផ្ទៃដី រហូតដល់រយៈកម្ពស់ ៦០០ម៉ែត្រ ។ ប៉ុន្តែចាប់ពីរយៈកម្ពស់ ៦០០ រហូតដល់រយៈកម្ពស់៥.៥០០ម៉ែត្រ ព្រះរាជាណាចក្រកម្ពុជាបាននឹងទទួលរងឥទ្ធិពលកម្រិតសម្ពាធខ្ពស់ Hight Pressur Gradent វិញ។
សេចក្ដីជូនដំណឹងនោះបានបន្តថា សម្ពាធបរិយាកាសទាំងពីរខាងលើ នឹងបង្កឲ្យកម្ពុជាមានសីតណ្ហភាព អតិបរិមាកើនឡើងខ្លាំងពី39ocទៅ40oc ព្រមទាំងកើតឡើងបន្ថែមទៀតនូវបាតុភូតធម្មជាតិ គ្រោះថ្នាក់មួយចំនួន ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ខ្យល់គួច ពិសេសនៅតាមបណ្ដាខេត្ត នៅតាមតំបន់ភាគក ណ្ដាល រួមមាន ៖ ក្រចេះ កណ្ដាល កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៏សាត់ កំពង់ឆ្នាំង ព្រៃវែង សៀមរាប កំពង់ស្ពឺ តាកែវ និង រាជធានាភ្នំពេញ ។
ក្នុងស្ថានភាពបែបនេះ ក្រសួងធនធានទឹក និង ឧត្តុនិយមបានធ្វើការអំពាវនាវដល់បណ្ដាស្ថាប័ននានា និង ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ធម្មជាតិដែលនឹងអាចកើតមាន ជាយថាហេតុ ៕