ទស្សនកិច្ច​ដ៏គួរ​អោយ​ចាប់អារម្មណ៏​របស់​ប្រមុខ​ការទូត​អាមេរិក​នៅ​អ៊ីរ៉ាក់​

អ្វី​ដែ​លគេ​ចាប់​អារម្មណ៍​នៅ​ថ្ងៃ​ អាទិត្យ​នេះ គឺ ទស្សនកិច្ច​របស់​​​លោក Jonh Kerry ប្រមុខ​ការ​ទូត​អាមេរិក​ នៅ​ក្រុង​ Bagdad ​ប្រទេស​អ៊ីរ៉ាក់។ នៅ​ក្នុង​ប្រទេស​​ដែល​អាមេរិក​ធ្លាប់​ធ្វើ​សង្គ្រាម​កាល​ពី​១០​ឆ្នាំ​​មុន​ នេះ លោក Jonh Kerry នឹង​ដាក់​សម្ពាធ​​លើ​​មេដឹកនាំសំខាន់ៗ នៅ​​អ៊ីរ៉ាក់​​​​ អោយ​​សហការ​ជាមួយ​អាមេរិក​ ក្នុង​ដំណោះ​ស្រាយ​វិបត្តិ​សង្គ្រាម​នៅ​ស៊ីរី​​​វិញ​ម្តង។

នៅ ​ក្នុង​ប្រទេសអ៊ីរ៉ាក់​ដែល​ជា​ប្រទេស​​មួយ​ ​ដែល​អាមេរិក​ធ្លាប់​បាន​ធ្វើ​សង្គ្រាម​​កាល​ពី​១០​ឆ្នាំមុន ដើម្បី​​បុព្វហេតុ​នៃ​ប្រេងឥន្ធនៈ​ ទស្សនកិច្ច​របស់​ លោក Jonh Kerry ​​ដែល​ជា​ប្រមុខ​ការ​ទូត​ថ្មី​របស់​អាមេរិក​ ​នៅ​ថ្ងៃ​អាទិត្យ​នេះ បានទាញ​ការ​ចាប់​អារម្មណ៍​ខ្ពស់​ក្នុង​នយោបាយ​អន្តរជាតិ។

នៅ​ក្រុង​ បាដាដ ​លោក Jonh Kerry នឹង​ជួប​មេដឹកនាំអ៊ីរ៉ាក់​​​​សំខាន់ៗ​​ជាច្រើន​រូប ដើម្បី​ដាក់​សម្ពាធ​លើ​ពួកគេ​ អោយ​​សហការ​ជាមួយ​អាមេរិក​​ដើម្បីស្វែង​​រក​ដំណោះ​ស្រាយ​វិបត្តិ​សង្គ្រាម​ នៅ​ស៊ីរី​​​វិញ​ម្តង។

នេះ​​ជា​លើក​ទី​មួយ​ហើយ​ ដែល​​​​​ប្រមុខ​ការ​ទូត​ថ្មី​​អាមេរិក​បាន​ឈាន​ជើង​ចូល​ក្នុង​ប្រទេស​ អ៊ីរ៉ាក់ បន្តពី​ប្រមុខ​ការទូត​ចាស់អាមេរិក គឺ​​លោកស្រី Hillary Clinton ដែល​បានធ្វើ​​ទស្សនកិច្ច​កាល​ពី​ឆ្នាំ​ ២០០៩​។ ​​ទស្សនកិច្ច​របស់​លោក ​ Kerry ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​អ៊ីរ៉ាក់​​បាន​​ប្រារព្ធ​ខួប​​លើ​ទី១០ រំលឹក​​ការ​ឈ្លាន ពាន​របស់​អាមេរិក​​នៅ​ក្នុង​ប្រទេស។​

គួរ​រំលឹក​ថា សង្គ្រាម​​អាមេរិក​នៅ​អ៊ីរ៉ាក់​​កាល​ពី​១០​ឆ្នាំ​មុន ​ បាន​បំផ្លាញ​អាយុ​ជីវិត​មនុស្ស​អស់​រាប់​សែន​នាក់។ អាមេរិក​បាន​​​ជួយ​​​អ៊ីរ៉ាក់​អោយ​ឈាន​ទៅ​ដល់​ការ​ទំលាក់​​របប​​​មេដឹកនាំ​ ផ្តាច់​ការ​​ Sadam Hussein ប៉ុន្តែ​​រហូត​មក​ដល់​ពេល​នេះ ​អ៊ីរ៉ាក់​នៅ​មិន​ទាន់​​ទទួល​បាន​​​ទទួល​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​ឡើយ​ទេ។ ​

ប្រមុខការទូត​អាមេរិក លោក Jonh Kerry បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ លោក Nouri al-Maliki និង​ប្រធាន​សភា​អ៊ីរ៉ាក់ លោក Oussama al-Noujaïfi ដើម្បី​អោយ​ពួក​គេ​ធ្វើ​យ៉ាងណា​អោយ​​ចៀស​​​ទំនាក់ទំនង​ជាមួយ​របប​គ្រប់គ្រង​ ​​របស់​លោក​អាសាដ នៅ​ស៊ីរី។ សំរាប់​ក្រុង​វ៉ាស៊ីនតោន ក្រុង​បាដាដ​អា​ច​​នឹង​ចូលរួម​ជួយ​​​រារាំង​​អ៊ីរ៉ង់​​មិន​អោយ​ផ្តល់​អាវុធ​ ទៅ​ក្រុង​ដាម៉ាស ​ត​ទៅ​ទៀតបាន។

ទន្ទឹម​នេះ​ដែរ​ លោក Jonh Kerry​ ក៏​បាន​សំដែ​ង​ការ​ព្រួយបារម្ភផងដែរ ​​ចំពោះ​​ស្ថានភាពរបស់​​​​​ពួក​អ៊ីស្លាម​និកាយ​​Sunnite ដែល​កំពុង​តែ​​បញ្ចេញ​​កំហឹង​​ឈឺចាប់​ចំពោះការរើសអើង​របស់​រដ្ឋាភិបាល​ អ៊ីរ៉ាក់​៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close