កូរ៉េ​​ខាង​​ជើង​​គំរាម​​ប្រឆាំង​​មូលដា្ឋន​​អាមេរិក​​នៅ​​ជប៉ុន​​និង​​នៅ​​ Guam​​

កូរ៉េ​ខាង​ជើង បាន​គំរាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​២១​មីនា​នេះ ថា​នឹង​វាយ​ប្រហារ​មូលដ្ឋាន​អាមេរិក​នានា​នៅ​ប្រទេស​ជប៉ុន​និង​នៅ​Gam ។ ជា​ការ​គំរាម​ប្រឆាំង​តបត​ចំពោះ​ប្រតិបត្តិការ​នៃ​​យន្តហោះ​ទម្លាក់​ គ្រាប់បែក​របស់អាមេរិក ធុន B-52​ នៅ​លើ​ដែន​អាកាស​កូរ៉េ​ខាង​ត្បូង។

អ្នក​នាំ​ពាក្យ​នៃ​ទី​បញ្ជាការ​ជាន់​ខ្ពស់​​កងទ័ព​កូរ៉េខាងជើង បាន​ថ្លែង​នៅ​ថ្ងៃ ព្រហស្បតិ៍​នេះ​ថា​ កូរ៉េ​ខាង​ជើង មិន​អត់​អោន​ឲ្យ​ជា​ដាច់​ខាត ដល់សហរដ្ឋ​អាមេរិក ក្នុង​​​ការ​ធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ ​ដែល​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​​លើ​កូរ៉េ​​ខាងជើង។

ទីក្រុងវ៉ាស៊ីនតោន​និង​សេអ៊ូល នាពេលបច្ចុប្បន្ននេះ កំពុង​ធើ្វ​សមយុទ្ធ​រួម​គ្នា​ប្រចាំ​ឆ្នាំ ​ក្នុង​ទ្រង់​ទា្រយធំ រួម​មាន​ប្រតិបត្តិការ​ហោះហើរ​ហ្វឹកហាត់​នៃ យន្ត ហោះ​ទម្លាក់​គ្រាប់​​បែកអាមេរិកធុន​ B52​ ដែល​អាច​​ផ្ទុក​គ្រាប់​មីស៊ីល។ សមយុទ្ធរួម គ្នានេះ​ដែល​មាន​រយៈ​ពេល​២​​ខែចាប់តាំង​ពី​​ខែ​មីនារហូត​ដល់​ខែ​ មេសា ត្រូវបាន​​កូរ៉េខាង ជើងប្រកាស​កំរាម​​ពីលើកមុនថា កូរ៉េខាងជើងនឹង​វាយ​កម្ទេច​កងទ័ព​អាមេរិក​ប្រសិន​បើ​អាមេរិក ហ៊ានធ្វើសមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង។

អ្នកនាំពាក្យនៃកងទ័ពកូរ៉េខាងជើងដដែល បានបន្ថែមទៀតថា ” សហរដ្ឋ​អាមេរិក​មិន​ត្រូវ​ភ្លេច​ខ្លួន​ទេថា មូលដ្ឋាន Andersen នៃ​កងទ័ព​ជើង​អាកាស​អាមេរិក​នៅ Gam ជា​ទី​​ដែល​យន្តហោះ​ B 52 ត្រូវ​​ចាប់​ផ្តើម​ហោះចេញ ក៏ព្រមទាំង​មូលដ្ឋាន​​កងទ័ព​ជើងទឹកនានា​​នៅ​លើ​កោះ​ដ៏​ចម្ប​​ង​នៃ​ ប្រទេសជប៉ុន​និង​នៅលើកោះអូគី ណាវ៉ា សុទ្ធ​តែ​​ជា​ទីតាំងដែល​កូរ៉េ​ខាង​ជើង ​អាច​វាយ​ប្រហារ​​ដល់បាន​​ទាំង​អស់”។

“ប្រសិនបើសត្រូវរបស់កូរ៉េខាងជើង ធ្វើការគំរាម​ដោយ​ប្រើអាវុធនុយក្លេអ៊ែរ​ កូរ៉េ​ខាង​ជើង​នឹង ធ្វើ​ការ​​​ប្រឆាំង​តប​តដោយ​​ការ​វាយ​ប្រហារ​អាវុធ​នុយ​ក្លេអ៊ែរ​វិញដ៏​ ក្លាំង​ក្លា​បំផុត”​ នេះ​ជា​ការ​បញ្ជាក់​​បន្ថែម​​របស់​អ្នក​នាំពាក្យ​នៃ​កងទ័ព​កូរ៉េ​ខាង​ជើង។

ស្របគ្នានេះ ទីក្រុងព្យុងយ៉ាង បានប្រកាសដាក់​កងទ័ពកូរ៉េខាងជើងនិង​ប្រជាជន​ខ្លួន ឲ្យស្ថិត​នៅ​​ក្នុង​ស្ថាន​ភាព​អាសន្ន​​នៅថ្ងៃព្រហស្បតិ៍នេះ-ស្ថាន​ភាព​ អាសន្នដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​ប្រជាជន​​កូរ៉េ​ខាងជើង​តាមរយៈ​បណ្តាញ​ វិទ្យុ​កូរ៉េខាងជើង។

ភាពតានតឹង​នានា​នៅ​លើ​ឧបទ្វីប​កូរ៉េនេះ បាន​ធ្លាក់ចុះដុនដាបយ៉ាងខ្លាំងមែន ទែន​ក្រោយ​ពី​ ​កូរ៉េ​ខាង​ជើងបាន​បាញ់​សាកល្បងគ្រាប់​មីស៊ីល​ដោយ​ជោគជ័យ​កាល ពី​ខែ​ធ្នូ​ ឆ្នាំ​២០១២ ។ ការ​បាញ់​នេះ ត្រូវបាន​​កូរ៉េ​ខាង​ត្បូងនិងអាមេរិក​​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ចាត់ទុក​ ថា ជា​ការបាញ់ គ្រាប់​មីស៊ីល​​អន្តរទ្វីប។ ជាបន្ទាប់មកទៀត កូរ៉េខាងជើង បាន​សាក​ល្បង​កាំជ្រួច​មីស៊ីលរបស់ខ្លួនជា​​លើក​​ទី​៣​ទៀត​នៅ​ខែ ​កុម្ភៈ​មុន​នេះ រហូតដល់​មាន​​ការ​ដាក់​ទណ្ឌកម្មជា​ថ្មីៗ​ទៀត​ពីសំណាក់​ក្រុម​​ប្រឹក្សា​ សន្តិសុខ​នៃ​អសបប្រឆាំងនឹងទីក្រុងព្យុងយ៉ាង៕​ដោយ នុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close