ជប៉ុនមានគម្រោងពង្រីកអាជីវកម្មធុនតូច និងធុនមធ្យមនៅមីយ៉ាន់ម៉ា
បើតាម រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថាខ្លួនមានគម្រោងក្នុងការបញ្ជូនគណៈ ប្រតិភូមួយដែលរួមមានសមាសភាពពីផ្នែករដ្ឋ និងឯកជនទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជំរុញក្រុមហ៊ុនធុនតូច និងធុនមធ្យមឲ្យពង្រីកការរកស៊ីរបស់ខ្លួននៅក្នុងទីផ្សារថ្មីថ្មោង មួយនេះ។
គណៈប្រតិភូនេះនឹងដឹកនាំ ដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Kazuyoshi Akaba ដែលលោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅចុងសប្តាហ៍ នេះ។
បើតាមមន្ត្រី ក្រសួងឧស្សាហកម្មបានឲ្យដឹងថា ការបញ្ជូនគណៈប្រតិភូនេះគឺជាបេសកកម្មរបស់ជប៉ុនជាលើកទីមួយហើយ ទៅកាន់ប្រទេសអាស៊ានដើម្បីផ្តោតទៅលើមុខជំនួញខ្នាតតូច៕ (Radio Australia)